ផលិតកម្ម បារមី ដែលកំពុងលេចធ្លោខ្លាំងក្នុងឧស្សាហកម្មតន្ត្រីខ្មែរ ជាផលិតកម្មពោរពេញដោយតារាចម្រៀងមានសមត្ថភាព ទើបទម្លាក់ចម្រៀងថ្មីក្តៅៗនាឱកាសសង្រ្កាន្តឆ្នាំ ២០២៣ ចំណងជើង «ក្រមុំបារមី» បកស្រាយរួមគ្នាដោយតារាចម្រៀងស្រី ៣ រូប រួមមាន ឡូរ៉ាម៉ម Sophia Kao និង ស៊ូ ស៊ីរីកា តារាចម្រៀងចំណូលថ្មីរបស់ បារមី។

គ្រាន់តែបទនេះទម្លាក់លើទីផ្សារភ្លាម អ្នកគាំទ្រ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នាំគ្នាស្រែក «wow» ពេលបានស្តាប់បទថ្មីនេះ ព្រោះសំឡេងតារាចម្រៀងស្រីទាំង ៣ ស្តាប់ទៅសំឡេង ៣ រសជាតិ ក្នុងបទតែមួយតែម្តង។
រឹតតែពិសេស គឺចង្វាក់ភ្លេង ការច្រៀងរបស់ ឡូរ៉ាម៉ម ស៊ូ ស៊ីរីកា និងស្ទីល៍ច្រៀងបែបយុវវ័យរបស់ Sophia Kao ធ្វើឱ្យបទនេះស្តាប់ទៅរឹតតែមានរសជាតិប្លែក គួបផ្សំភាពទាក់ទាញនៃ MV បទចម្រៀងនេះ ដែលស័ក្តិសមអបអរសង្រ្កាន្តពិតៗ។ ចង់ដឹងថា បទ «ក្រមុំបារមី» កម្រិតណា ទស្សនាវីដេអូខាងក្រោមនេះ!




















































Account
Security
Favourite Content