បញ្ជាក់ចំៗ ពីមូលហេតុប្រេនស្រាល្បីមិនបន្ដកុងត្រាជាមួយតារាស្រី Han SoHee

ត្រឡប់ទៅកាលពីថ្ងៃទី ២០ ខែ  មីនា ឆ្នាំ ២០២៤ ក្រុមហ៊៊ុន Lotte Chilsung ដែលជាក្រុមហ៊ុនមេរបស់ស្រា Chum Churum បានសម្រេចមិនបន្ដកុងត្រាជាមួយតារាស្រី Han SoHee ទៀតនោះទេ ក្រោយសហការគ្នាទើបបាន ១ ឆ្នាំ។ ដំណឹងនេះ បានធ្វើឲ្យមហាជនជាច្រើនសង្ស័យថា មូលហេតុគឺមកពីរឿងអាស្រូវចម្រូងចម្រាសទាក់ទិនរឿងស្នេហារបស់តារាស្រី Han SoHee។

ជាទូទៅ សម្រាប់ប្រេន Chum Churum តារាស្រីដែលត្រូវបានជ្រើសយកមកតំណាងតែងតែបន្ដកុងត្រា នៅឆ្នាំទី ២ ជាពិសេសតារាស្រី Suzy គឺតំណាងឲ្យប្រេនមួយនេះបានរហូតដល់ ៤ ឆ្នាំ ខណៈ Shin MinAh គឺមានរយៈពេល ២ ឆ្នាំ តែពេលមកដល់ Han SoHee គឺសហការបានត្រឹមតែ ១ ឆ្នាំប៉ុណ្ណោះ។

ថ្មីៗ នេះ Lotte Chilsung ក៏បាននិយាយពីអ្នកតំណាងសម្រាប់ប្រេន Chum Churum គឺតារាស្រី Han SoHee ថាពួកគេមិនអាចនិយាយបានទេថា រឿងអាស្រូវស្នេហាជាមូលហេតុក្នុងការមិនបន្ដកុងត្រា។ តែសម្រាប់តារាដែលមកធ្វើជាអ្នកតំណាងរបស់ប្រេន មិនមែនត្រឹមជ្រើសយកអ្នកដែលមានសម្រស់ស្រស់ស្អាតឡើយ អត្ដចរិតក៏ជារឿងសំខាន់។ និយាយជារួម សកម្មភាព ទង្វើ ចរិតគឺសំខាន់ជាង។

គួរបញ្ជាក់ថា ចាប់តាំងពីដើមខែ មីនា ឆ្នាំ ២០២៤ តារាស្រី Han SoHee បានក្លាយជាប្រធានបទត្រូវបានគេចាប់អារម្មណ៍ខ្លាំង ដោយសារតែការប្រកាសពីទំនាក់ទំនងស្នេហារបស់នាងជាមួយតារាប្រុស Ryu JunYeol។ ជាបន្ដបន្ទាប់ នាងនៅតែនិយាយរំឭក ធ្វើឲ្យរឿងនេះហាក់កាន់តែធំ និងមិនចប់។ ទង្វើរបស់នាងត្រូវបានមតិជាច្រើនរិះគន់ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់ក្នុងសិស្សម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ