ត្រឡប់ទៅកាលពីថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៤ ក្រុមហ៊៊ុន Lotte Chilsung ដែលជាក្រុមហ៊ុនមេរបស់ស្រា Chum Churum បានសម្រេចមិនបន្ដកុងត្រាជាមួយតារាស្រី Han SoHee ទៀតនោះទេ ក្រោយសហការគ្នាទើបបាន ១ ឆ្នាំ។ ដំណឹងនេះ បានធ្វើឲ្យមហាជនជាច្រើនសង្ស័យថា មូលហេតុគឺមកពីរឿងអាស្រូវចម្រូងចម្រាសទាក់ទិនរឿងស្នេហារបស់តារាស្រី Han SoHee។


ជាទូទៅ សម្រាប់ប្រេន Chum Churum តារាស្រីដែលត្រូវបានជ្រើសយកមកតំណាងតែងតែបន្ដកុងត្រា នៅឆ្នាំទី ២ ជាពិសេសតារាស្រី Suzy គឺតំណាងឲ្យប្រេនមួយនេះបានរហូតដល់ ៤ ឆ្នាំ ខណៈ Shin MinAh គឺមានរយៈពេល ២ ឆ្នាំ តែពេលមកដល់ Han SoHee គឺសហការបានត្រឹមតែ ១ ឆ្នាំប៉ុណ្ណោះ។



ថ្មីៗ នេះ Lotte Chilsung ក៏បាននិយាយពីអ្នកតំណាងសម្រាប់ប្រេន Chum Churum គឺតារាស្រី Han SoHee ថាពួកគេមិនអាចនិយាយបានទេថា រឿងអាស្រូវស្នេហាជាមូលហេតុក្នុងការមិនបន្ដកុងត្រា។ តែសម្រាប់តារាដែលមកធ្វើជាអ្នកតំណាងរបស់ប្រេន មិនមែនត្រឹមជ្រើសយកអ្នកដែលមានសម្រស់ស្រស់ស្អាតឡើយ អត្ដចរិតក៏ជារឿងសំខាន់។ និយាយជារួម សកម្មភាព ទង្វើ ចរិតគឺសំខាន់ជាង។
គួរបញ្ជាក់ថា ចាប់តាំងពីដើមខែ មីនា ឆ្នាំ ២០២៤ តារាស្រី Han SoHee បានក្លាយជាប្រធានបទត្រូវបានគេចាប់អារម្មណ៍ខ្លាំង ដោយសារតែការប្រកាសពីទំនាក់ទំនងស្នេហារបស់នាងជាមួយតារាប្រុស Ryu JunYeol។ ជាបន្ដបន្ទាប់ នាងនៅតែនិយាយរំឭក ធ្វើឲ្យរឿងនេះហាក់កាន់តែធំ និងមិនចប់។ ទង្វើរបស់នាងត្រូវបានមតិជាច្រើនរិះគន់ផងដែរ៕























Account
Security
Favourite Content