អាយុក្បែរ៥០ តែ Charmaine Sheh នៅតែមិនព្រមមានស្នេហាដោយសារ​តែមូលហេតុនេះ

កាលពី​ថ្មីៗនេះ តារាសម្ដែងហុងកុង Charmaine Sheh បានចែករំលែកនូវមូលហេតុ​ដែល​នាង​នៅ​តែ​រក្សាភាពនៅលីវ​ទោះ​បី​អាយុជិត ៥០ឆ្នាំ។ នៅក្នុងកម្មវិធីមួយ តារាស្រីប៉ុស្តិ៍ TVB បាននិយាយថានាងជាមនុស្សដែលឆាប់ប៉ះពាល់​ផ្លូវ​អារម្មណ៍ ដូច្នេះ​ហើយ​នាង​មិន​ចង់​ឱ្យ​ស្នេហា​មក​រំខានជីវិត​និងការងារ​ខ្លួន​នោះ​ទេ។

យោងតាម ​​Charmaine នាងបានសាកល្បងមានទំនាក់ទំនងស្នេហាពីរបីដងដែរ ប៉ុន្តែវាមិនបានធ្វើ​ឱ្យ​នាង​សប្បាយចិត្តឡើយ។ ជួបប្រទះរឿងស្នេហាមិនអំណោយផល តែងតែឈ្លោះប្រកែកជាមួយដៃគូ ធ្វើឱ្យអារម្មណ៍របស់ Charmaine មិននឹងន ប៉ះពាល់ដល់ការងារសម្តែងរបស់នាង។ នេះ​ជា​ហេតុដែលជំរុញ​ឱ្យ​នាង​មិន​ចង់​មានស្នេហា​មក​ដល់​បច្ចុប្បន្ន។

ដោយ​សារ​តែ​អាជីព​សម្ដែង តួឯកស្រីរឿង “ល្បិចក្នុងរាជវាំង” បាន​និយាយ​ថា​នាង​បដិសេធ​បុរស​ជា​ច្រើន។ ទោះយ៉ាង​ណា​ នាង​ពេញ​ចិត្ត​នឹង​ជីវិត​នៅ​លីវ​បច្ចុប្បន្ន។ Charmaine និយាយថា សម្រាប់នាង ការសម្ដែងគឺជាអាទិភាព។

តារា​ស្រី​រូប​នេះក៏​បាន​បង្ហើបដែរ​ថា នាង​មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​ផលិតករ។ នាងចាប់ផ្ដើម​ដឹង​ពី​ក្តី​សុបិន​របស់​ខ្លួន​បន្ទាប់​ពី​ថត​រឿង​ភាគ​រឿង Queen of News សម្រាប់ទូរទស្សន៍ TVB នាពេលថ្មីៗនេះ ដោយ​ក្នុង​រឿង​នោះ Charmaine ដើរតួ​ជា​ពិធីករព័ត៌មាន។

ចាប់តាំងពីចូលសិល្បៈមក Charmaine Sheh ធ្លាប់​បើក​ចំហទំនាក់ទំនង​ស្នេហាពីរ​លើក​ប៉ុណ្ណោះគឺទីមួយជាមួយតារាសម្តែង Benny Chan និងមួយលើកទៀតជាមួយតារាសម្ដែង Kevin Cheng ។

ក្រោយពេលបែកគ្នាជាមួយមិត្តរួមការងារនៅ TVB តារាស្រីរូបនេះបានជាប់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមស្នេហាជាច្រើនជាមួយអ្នកជំនួញ និងតារាសម្ដែងល្បីៗនៅហុងកុង តែមិនមានការបញ្ជាក់ផ្លូវការនោះទេ។

គួរបញ្ជាក់ថា Charmaine Sheh ដែលបច្ចុប្បន្នមានវ័យ ៤៨ឆ្នាំគឺជាតារាស្រីមានបំផុត និងស៊ីថ្លៃខ្ពស់បំផុតនៅក្នុងវិស័យសិល្បៈហុងកុង។ យោងតាម ​​HK01 ប្រាក់ចំណូល​របស់​នាង​ក្នុង​មួយ​ឆ្នាំ​ៗ​គឺ​លើស ១០០លាន​ដុល្លារ​ហុងកុង ឬ ១២លាន​ដុល្លារអាមេរិក។ ក្រៅពីការងារសិល្បៈ នាង​ក៏​វិនិយោគក្នុងវិស័យអចលនទ្រព្យ​ជា​ច្រើន​ផង​ដែរ។

បន្ទាប់ពីអភិវឌ្ឍអាជីពជាច្រើន​ឆ្នាំ​នៅ​ចិន​ដីគោក Charmaine បានត្រលប់ទៅធ្វើការនៅហុងកុងវិញ​កាល​ពីចុងឆ្នាំ ២០២២ និងត្រូវបាន TVB អញ្ជើញឱ្យដើរតួក្នុងគម្រោងភាពយន្តជាច្រើន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ