Rachel Zegler ឆ្លើយតបបែបនេះ ក្រោយមហាជនបន្តរិះគន់ថា នាងមិនស័ក្ដិសមនឹងដើរតួជា ព្រះនាងព្រិលស

ស្របពេលដែលរឿង Snow White ឬព្រះនាងព្រិលស ក្នុងទម្រង់មនុស្សសម្ដែងកាន់តែជិតដល់ថ្ងៃចាក់បញ្ចាំងនៅក្នុងរោងកុន តារាហូលីវូដ Rachel Zegler បានឆ្លើយតបទៅនឹងការរិះគន់របស់សាធារណជននៅពេលកន្លងមកថា នាងមិនអាចធ្វើអ្វីបាននោះទេ ក្រៅពីព្យាយាមកសាងស្នាដៃឱ្យអស់ពីសមត្ថភាព។

កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ ទស្សនាវដ្តី Vogue Mexico បានចេញផ្សាយនូវអត្ថបទកិច្ចសម្ភាសន៍ផ្ដាច់មុខ ជាមួយនឹង Rachel Zegler ទាក់ទិននឹងមតិអវិជ្ជមានដែលមហាជនមានចំពោះតារាស្រីរូបនេះ ជាពិសេសគឺលើរឿង Snow White តែម្ដង។

សូមរំឭកពីដើមហេតុដំបូងថា ភាពយន្តរឿងព្រះនាងព្រិលស ទម្រង់មនុស្សសម្ដែងនេះ ទទួលរងមតិមិនពេញចិត្តច្រើនពីទស្សនិកជន ដោយហេតុថា ការជ្រើសរើសតួសម្ដែង ហាក់ប្រាសចាកពីទម្រង់ដើមច្រើនយ៉ាងគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង សាធារណជនបានបង្ហាញការខកចិត្ត ដែលផលិតកម្ម Disney បានជ្រើសរើស Rachel Zegler ឱ្យមកសម្ដែងជាតួអង្គសំខាន់មួយនេះ ដោយសារតែនាងជាមនុស្សដែលមានសម្បុរស្រអែម បែបឡាទីន​ ដែលខុសដាច់ពីតួព្រះនាងព្រិលស ដែលអ្នកនិពន្ធបានសរសេរបញ្ជាក់ច្បាស់ៗថា ព្រះនាងអង្គនេះមានសម្បុរសដូចទៅនឹងព្រិល។

ក៏ប៉ុន្តែ អ្វីដែលធ្វើឱ្យទស្សនិកកាន់តែមិនពេញចិត្តនឹង Rachel Zegler កាន់តែខ្លាំងនោះ ក៏ព្រោះតែ នាងបានបញ្ចេញមតិរិះគន់ទៅលើសាច់រឿងដើម ដែលផលិតតាំងតែពីឆ្នាំ ១៩៣៧ នាំឱ្យអ្នកគាំទ្រគំនូរជីវចលមួយនេះ ជាច្រើនរូបមានការខឹងសម្បា និងយល់ថានាងមិនផ្ដល់តម្លៃដល់ម្ចាស់ស្នាដៃដើម។ ជាក់ស្ដែង តារាស្រីវ័យ ២៣ឆ្នាំរូបនេះ បាននិយាយថា ភាពយន្តដើមជាភាពយន្តដែលមានសាច់រឿងចាស់គំរិល​ ឯតួព្រះអង្គវិញ ក៏ព្យាយាមតាមដានតួស្រីដូចមនុស្សចម្លែកដែរ។

ឆ្លើយតបតាមរយៈ Vogue Mexico តារាពហុជំនាញរូបនេះបានរៀបរាប់ថា៖ “ខ្ញុំយល់ឃើញថា ការរិះគន់របស់មហាជនទៅលើរឿងនេះ ដោយសារតែពួកគេមានក្ដីស្រឡាញ់ទៅលើវា។ អ៊ីចឹងហើយ វាជាកិត្តិយសណាស់ដែលបានក្លាយជាផ្នែកមួយ ក្នុងអ្វីដែលមហាជនស្រឡាញ់”។​

ស្របពេលដែលមិនអាចកែប្រែអ្វីបាន Rachel Zegler បាននិយាយបន្តថា៖ “យើងមិនអាចនឹងមានអារម្មណ៍ដូចអ្នកជុំវិញខ្លួនរហូតទេ ហើយអ្វីដែលយើងអាចធ្វើបាន គឺធ្វើវាឱ្យល្អបំផុត”។

យ៉ាងណាមិញ ទាក់ទង​នឹងបញ្ហាពណ៌សម្បុរដែលធ្លាប់កើតមានម្ដងហើយ កាលពីពេលដែលសិល្បករស្បែកខ្មៅ Halle Bailey សម្ដែងនៅក្នុងរឿង​ Little Mermaid កាលពីឆ្នាំ ២០២៣ Rachel Zegler បានប្រាប់ថា នាងយល់ពីរឿងនេះច្បាស់ និងយល់ឃើញថា វាជាបទពិសោធន៍ដ៏ល្អមួយសម្រាប់នាង នៅពេលដែលបានឃើញកុមារជនជាតិស្បែកខ្មៅ មើលរឿង Little Mermaid។

គួរបញ្ជាក់ផងដែរថា រឿង ព្រះនាងព្រិល​ស ឬ Snow White ក្នុងទម្រង់មនុស្សសម្ដែងមួយនេះ នឹងចូលរោងកុនក្នុងសហរដ្ឋអាមេរិក នៅថ្ងៃទី២១ ខែមីនាខាងមុខនេះ។ ក្រៅពី Rachel Zegler ដែលសម្ដែងជាតួព្រះនាងព្រិលស តួសំខាន់ផ្សេងទៀត ដូចជា​ តួម្ចាស់ក្សត្រី នឹងនាំសម្ដែងដោយ Gal Gadot  ស្របពេលដែល Andrew Burnap និងសម្ដែងជាតួព្រះអង្គម្ចាស់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *