បន្ទាប់ពីតារាស្រីជួរមុខហុងកុង Priscilla Wong និងតារាប្រុស Edwin Siu សម្រេចចិត្តរៀបការបញ្ចប់ភាពនៅលីវអស់រយៈពេលជាច្រើនឆ្នាំ មានអ្នកគាំទ្រជាច្រើនបានរំពឹងចាំមើលដំណឹងល្អរបស់អ្នកទាំងពីរស្វាគមន៍សមាជិកថ្មី។ ពាក្យចចាមអារ៉ាមមានផ្ទៃពោះរបស់ Priscilla Wong តែងតែត្រូវបានផ្សព្វផ្សាយជារឿយៗ ហើយអ្នកទាំងពីរក៏បានចេញមកច្រានចោលព័ត៌មានទាំងនោះដូចគ្នា។

រាល់ពេលចូលរួមក្នុងកម្មវិធីណាមួយ នាង និងស្វាមីតែងតែត្រូវបានអ្នកសារព័ត៌មានតាមសួរនាំអំពីផែនការត្រៀមខ្លួនទទួលសមាជិកថ្មីជានិច្ច។ ប៉ុន្តែនៅក្នុងការផ្ដល់សម្ភាសជាមួយសារព័ត៌មាន HK01 កំលុងពេលចូលរួមក្នុងកម្មវិធីកាលថ្មីៗតារាស្រី Priscilla Wong មិនបានទទួលស្គាល់ ឬច្រានចោលពាក្យចចាមអារ៉ាមឡើយដោយនាងគ្រាន់តែឆ្លើយតបយ៉ាងសាមញ្ញថា៖ អ្នកទាំងពីរនឹងមិននិយាយអ្វីច្រើននោះទេ គ្រប់យ៉ាងគឺនៅលើវាសនា ខណៈពាក្យចចាមអារ៉ាមមានផ្ទៃពោះរបស់តារាស្រីរូបនេះក៏បានផ្ទុះឡើងម្ដងទៀត។


បើទោះបីជាតារាស្រីរូបនេះបាននិយាយដូចនេះក្ដី ប៉ុន្តែជាញឹកញាប់មួយរយៈចុងក្រោយនេះនាងត្រូវបានអ្នកគាំទ្រសង្កេតឃើញថាបានផ្លាស់ប្ដូរតុបតែងខ្លួន និងបញ្ចេញអាកប្បកិរិយាហាក់ដូចជាមនុស្សស្រីកំពុងផ្ទៃពោះទៀតផង។ ជាក់ស្ដែងនៅក្នុងកម្មវិធីមួយស្ថិតនៅខេត្ត Guangdong អ្នកលេងអ៊ីនធឺណេតបានប្រទះឃើញនាងស្លៀករ៉ូបពណ៌ស និងប្រើប្រាស់កន្សែងដើម្បីបិតបាំងបរិវេណក្បាលពោះដែលធ្វើឱ្យគេមិនសង្ស័យមិនបានថានាងពិតជាផ្ទៃពោះពិតមែន។



យ៉ាងណាមិញមិនថាតារាស្រី Priscilla Wong និងតារាប្រុស Edwin Siu មានផែនការជីវិតបែបណានោះទេ ក៏អ្នកគាំទ្រនៅតែគោរពការសម្រេចចិត្តរបស់អ្នកទាំងពីរ ថែមទាំងជូនពរឱ្យពួកគេទទួលបានដំណឹងឆាប់ៗនេះផងដែរ។ ជាពិសេសតារាប្រុស Edwin Siu តែងនិយាយជាញឹកញាប់ដោយទុកអាទិភាពឱ្យប្រពន្ធជាទីស្រឡាញ់ជាអ្នកសម្រេចចិត្តថាមានកូនពេលណាព្រោះលោកស្រឡាញ់នាង មិនចង់បង្ខំនាងឡើយ៕

























Account
Security
Favourite Content