ព្រះនាង នរោត្តម ពង្ស់សូរិយា ម្ចាស់មីងទ្រង់ ជេនណា បង្ហាញរូបថត pre-wedding

សែ​រាជវង្ស​មួយ​អង្គ ព្រះនាង នរោត្តម ពង្ស់សូរិយា ដែល​មហាជន​ស្គាល់​ថា​ទ្រង់​គឺជា​​ម្ចាស់​មីង​របស់​ទ្រង់ នរោត្តម ជេនណា បាន​បង្ហាញ​រូបភាព​ជាមួយ​គូ​ដណ្ដឹង គឺ​លោក ​ អ៊ឹង ស៊ីវឈន់ ក្នុង​ឈុត​ប្រពៃណី​ខ្មែរ។ ដែល​ឈុត​ទាំង​នោះ អាច​ជា​ការ​ថត pre-wedding របស់​ត្រកូល​សេដ្ឋី និង​សែ​រាជវង្ស។

ម្ចាស់​មីង​របស់​ព្រះនាង​តូច ជេនណា បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក ហើយ​និយាយ​ថា «គ្មាន​អ្វី​ស្អាត​ជាង​សម្លៀកបំពាក់​ខ្មែរ​ទេ»។ ទ្រង់​ក៏​បាន​បញ្ជាក់​ថា សម្លៀក​បំពាក់​ប្រពៃណី​ដែរ​ទ្រង់ និង​គូ​ដណ្ដឹង​ថត​ស្លៀក​តាំង​តែ​ពី ៣ ខែ​មុន​មក​ម្ល៉េះ មិនមែន​ជា​រូបភាព​ថ្មី​ៗ​នេះ​ឡើយ។

ក្នុង​សម្លៀកបំពាក់​ប្រពៃណី​​ដ៏​ល្អ​ផូរផង់ ព្រម​ទាំង​គ្រឿង​អលង្ការ​ ខ្មែរ​ដែល​ប្រណីត ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌​សម្បូរ​បែប​របស់​ប្រទេស​ខ្មែរ​ដែល​មាន​អរិយធម៌​ដ៏​ចំណាស់​នៅ​អាស៊ីអាគ្នេយ៍។ ភាព​ល្អឥតខ្ចោះ​នៃ​គូស្នេហ៍​ទាំង ២ ហើយ​ថត​នៅ​បរិវេណ​ប្រាសាទ​អង្គរវត្ត​ទៀត​នោះ កាន់តែ​មើល​ទៅ​អស្ចារ្យ​តែម្ដង។

គ្រាន់តែ​គូស្នេហ៍ព្រះនាង នរោត្តម ពង្ស់សូរិយា និង CEO​​ ក្រុមហ៊ុន​ដូនពេញ ​ត្រេឌីង ឯ.ក អ៊ឹង ស៊ីវឈន់ ទទួល​បាន​ការ​ជូនពរ​ពី​សំណាក់មហាជន​ច្រើន​កុះករ។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​អ្នក​សួរនាំ​ពី​ថ្ងៃ​ជាក់លាក់​ចូល​រោងជ័យ​ផងដែរ គ្រាន់តែ​សាមី​ខ្លួន​ទាំង ២ មិន​ទាន់បញ្ចេញ តែ​គិតថា​នៅ​ក្នុង​ឆ្នាំ ២០២៥ នេះ។

គួរ​បញ្ជាក់​ថា កាលគ្រា CEO ​​ក្រុមហ៊ុន​ដូនពេញ ​ត្រេឌីង ឯ.ក សុំ​ព្រះនាង​រៀបការ ផ្ទុះ​ការ​ចាប់អារម្មណ៍​ខ្លាំង​លើ​ជីវិត​ស្នេហា​អ្នក​ទាំង ២ ព្រម​ជាមួយ​ឃ្លា​ចម្រៀង​ដ៏​ពីរោះរបស់ ព្រះនាង នេរោត្តម ជេនណា និង All3rgy។ ចូល​មក​ដល់ដើម​ខែ​ឧសភា ឆ្នាំ ២០២៥ កន្លង​ទៅ គ្រួសារ​ទាំង២ ក៏​បាន​រៀបចំ​កម្មវិធី​សិរីមង្គលព្រះ​ពិធី​ចូល​ចែចូវ និង​បន្តមកទៀត​ក៏​បាន​ថត MV បទ «សូរិយា»​រឹតតែ​ធ្វើឲ្យ​មហាជន​ពេញចិត្ត​ពេញ​ថ្លើម​ថែម​ទៀត៕

រូបភាព៖ Soriya Norodom និង Seav Chhuon Ing



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New



Leave a Reply

Your email address will not be published.Required fields are marked *