ព្រះនាង នរោត្តម ជេនណា បង្ហាញមុខលើសារព័ត៌មានបារាំងដែលនិយាយពីសែរាជវង្ស

ព្រះ​ភក្ត្រ​ព្រះនាង នរោត្តម ជេនណា បាន​លេចឡើងនៅលើសារព័ត៌មាន​ Histoires Royales ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅបារាំង​​សរសេរ​ពី​សែ​រាជវង្ស​លើ​ពិភពលោក កាលពី​ពេល​ថ្មី​ៗ​នេះ។ សារព័ត៌មាន​បារាំង​នេះ បាន​ដាក់​ចំណងជើង​លើ​អត្ថបទ​ខ្លួន​ថា “តើ​ព្រះនាង ជេនណា ជា​នរណា? តារា​វ័យ​១៣ ព្រះវស្សា ជា​ពូជពង្ស​ព្រះមហាក្សត្រ​ខ្មែរ និង​មាន​ដើម​កំណើត​បារាំង”។

សម្រាប់​ខ្លឹមសារ​​​របស់ Histoires Royales បាន​និយាយ​ពី​ព្រះនាង នរោត្តម ជេនណា ថា ទើប​តែ​មាន​ព្រះជន្ម ​១៣ វស្សា​ប៉ុណ្ណោះ ប៉ុន្តែ​ទ្រង់ នរោត្ដម ជេនណា ជា​តារា​សម្ដែង តារា​ចម្រៀង និង​ជា​ទូត​​ម៉ាក​យីហោ​ច្រើន​រួច​ទៅ​ហើយ។ ជេនណា ក៏​ជា​ព្រះនាង​នៃ​ប្រទេស​កម្ពុជា ដែល​ជា​ញាតិវង្ស​របស់​ព្រះករុណា ​ព្រះបាទ​សម្ដេច នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណភាពទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ «ព្រះ​បរមរតនកោដ្ឋ» និង​ជា​ចៅ​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី នា​ពេល​បច្ចុប្បន្ន ហើយ​ព្រះនាង​ក៏​មាន​ដើម​កំណើត​បារាំង​តាមរយៈ​ឪពុក​របស់​ទ្រង់​ផង​ដែរ។

ក្នុង​អត្ថបទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​មួយ​នេះក៏បាន​​បន្ត​បរិយាយ​ពី ព្រះនាង នរោត្តម ជេនណា ថែម​ទៀត​ថា ព្រះនាង​ខ្មែរ​ដើម​កំណើត​បារាំង​រូប​នេះ បាន​ប្រសូត​​នៅ​ទី​ក្រុង​ប៉ារីស ថ្ងៃទី ១១ ខែ​មីនា ឆ្នាំ ២០១២។ ទ្រង់​គឺជា​បុត្រី​របស់​ម្ចាស់​ក្សត្រិយ៍​ខ្មែរ និង​អ្នក​ជំនួញ​ជនជាតិ​បារាំង, ព្រះនាង ជេនណា ប្រសូត​ក្រោម​ផ្កាយ​សំណាង។ នៅ​ព្រះជន្ម ៣ វស្សា​គ្រួសារ​របស់​ព្រះនាង នរោត្តម ជេនណា បាន​ត្រឡប់​មក​រស់​នៅ​ប្រទេស​កម្ពុជា​វិញ។ ព្រះនាង ជេនណា មាន​ទេពកោសល្យ​សិល្បៈ ហើយ​ទទួល​បាន​ការ​អប់រំ​សកល ធ្វើឲ្យ​ទ្រង់អាច​និយាយ​ភាសា​ខ្មែរ បារាំង អង់គ្លេស ថៃ និង​ចិន។

ព្រះនាង ជេនណា ជា​បុត្រី​របស់​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម បុប្ផារី ដែល​ជា​បុត្រី​របស់​សម្ដេច​ក្រុមព្រះ នរោត្តម ចក្រពង្ស ជា​​អតីត​​ឧបនាយករដ្ឋមន្ត្រី​ក្នុង​រជ្ជកាល​ព្រះ​បិតា​របស់​ព្រះអង្គ គឺ​ព្រះបាទ នរោត្តម សីហនុ។ ព្រះអង្គម្ចាស់ ចក្រពង្ស គឺជា​ព្រះរាជបុត្រ​មួយ​អង្គ ក្នុង​ចំណោម​ព្រះ​បុត្រា​បុត្រីទាំង ១៤ អង្គ​របស់​ព្រះបាទ នរោត្តម សីហនុ នោះមានន័យថា​​ទ្រង់​ជា​ព្រះរៀម​របស់​​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី។

គួរបញ្ជាក់​ផងដែរ​ថា Histoires Royales ក៏​ធ្លាប់​បាន​ចុះផ្សាយ​ពី​ព័ត៌មាននៃ​ពិធី​រៀប​អភិសេក​ព្រះនាង​​របស់បុត្រី​សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី គឺ​អ្នក​អង្គម្ចាស់​ក្សត្រី​ នរោត្តម​ រស្មីពនិតា ​​តាម​ទំនៀម​ទម្លាប់​ខ្មែរ និង​ឡាវ កាលពីឆ្នាំ ២០២៤៕

រូបភាព៖ FB Jenna Norodom



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *