ព្រះនាង នរោត្តម ជេនណា បានបង្ហាញខ្លួនក្នុងព្រះពិធីវិវាហមង្គលអាពាហ៍ពិពាហ៍ ព្រះនាង នរោត្តម ពង្ស់សូរិយា ដែលត្រូវជាម្ចាស់មីងរបស់ទ្រង់ ព្រមជាមួយញាតិវង្សានុវង្សជាច្រើនអង្គ នាព្រះបរមរាជវាំងចតុម្មុខសិរីមង្គល។


ក្នុងកម្មវិធីនៅថ្ងៃ ២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាថ្ងៃវិវាហមង្គល ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និងលោក អ៊ឹង ស៊ីវឈន់ ក្រោមព្រះរាជាធិបតីភាពព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងពិធីវិវាហមង្គល តាមព្រះរាជបវេណីក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ នាព្រះបរមរាជវាំងចតុម្មុខសិរីមង្គល។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន សម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាំព្រះបុត្រាបុត្រី ថ្វាយបង្គំទទួលព្រះតេជៈ ព្រះពរតាមព្រះរាជបវេណីដ៏ថ្កើងថ្កាន។


ទាំងញាតិវង្សានុវង្ស និងភ្ញៀវកិត្តិយសប្រុសស្រីដទៃទាំងខាងកូនកំលោះ-កូនក្រមុំត្រូវគ្រងឈុតក្បិនពណ៌ស៊ីលាភ ព្រមទាំងអាវពាក់ ហើយបន្ថែមនូវពានាស្បៃ និងស្បែកជើងស និងខ្មៅសម្រាប់បុរស។ ព្រះនាងតូច ជេនណា និងតារាស្រី សិទ្ធី នីកា សុទ្ធតែបានទៅចូលរួមថ្ងៃចូលរោងនៃមង្គលការព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និងលោក អ៊ឹង ស៊ីវឈន់ ដែលអ្នកជំនួញវ័យក្មេង៕




















រូបភាព៖ soriya noro និង Heng Kimsor























Account
Security
Favourite Content