ទៅចិនលើកនេះ ព្រះនាង នរោត្តម ជេនណា ជួប Li Chen តារាចិនដ៏ល្បី

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

មុន​នេះ​បន្តិច​ព្រះនាង នរោត្តម ជេនណា បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ជាមួយ​តារា​ប្រុស​ចិន​ដ៏​ល្បី Li Chen ដែល​នោះ​គឺជា​រឿង​ដ៏​កម្រ​បំផុត​ផង​ដែរ។ ព្រះនាង​តូច បាន​បង្ហាញ​ពី​អារម្មណ៍​រំភើប ហើយ​ចំណែក​អ្នក​គាំទ្រ ពេល​បាន​ឃើញ​រូបភាព​នោះ​ហើយ ក៏​មាន​មោទនភាព​ចំពោះ​ទ្រង់​កាន់តែ​ខ្លាំង។

ក្នុង​ឱកាស​ជួប​គ្នា​រវាង​ព្រះនាង នរោត្តម ជេនណា និង Li Chen អ្នក​ទាំង​ពីរ បាន​សំណេះសំណាល​គ្នា ព្រម​ទាំង​បង្ហាញ​ពី​ទស្សនៈ​ផ្សេង​ៗ​ទាក់ទង​នឹង​វិស័យ​សិល្បៈ​ដែល​ធ្វើឲ្យ​សែរាជវង្ស​អង្គ​នេះ​ពេញ​ចិត្ត​ខ្លាំង។

តួឯក​ស្រី​ក្នុង​រឿង «បណ្ដាសា​នាង​រាត្រី» បាន​សរសេរ​រៀបរាប់​ថា “ខ្ញុំ​រីករាយ​ជា​ខ្លាំង​ដែល​បាន​ជួប សន្ទនា​ជាមួយ​លោក @Li Chen តារា​ភាព​យន្ត​ដ៏​ល្បីល្បាញ ដែល​លោក​ក៏​ជា​ប្រធាន​ក្រុម​របស់ Keep Running China ផង​ដែរ។ ចំណង់ចំណូលចិត្ត​របស់​លោក Li Chen ពិត​ជា​ពិសេស​ណាស់ សម្រាប់​វិស័យ​សិល្បៈ​ដែល​នេះ​ពិត​ជា​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ឱ្យ​ស្រឡាញ់​វិស័យ​នេះ​ថែម​មួយ​កម្រិត​ទៀត។ ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​ឱកាស​ផ្លាស់ប្តូរ​វប្បធម៌​បន្ថែម​ទៀត​នៅ​ពេល​អនាគត និង​ទន្ទឹង​រង់ចាំ​ការ​ជួប​ជុំ​លើក​ក្រោយ​របស់​ពួក​យើង”។

ព្រះនាង នរោត្តម ជេនណា បាន​ទៅ​ទៅប្រទេស​ចិន ដើម្បី​ចូលរួម​សម្ដែង​ក្នុង​កម្មវិធី Beijing culture forum របស់​ស្ថានីយ​ទូរទស្សន៍ BRTV រួម​ជាមួយ​សិល្បករ​បរទេស​ដទៃ​ទៀត ហើយ​ក្រោយ​សម្ដែង​ចប់អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម ជេនណា ​ត្រូវ​បាន សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វរ​រាជមាតា​ជាតិ​ខ្មែរ សព្វព្រះរាជហឫទ័យ​ ឲ្យ​ចូល​ក្រាបបង្គំគាល់​នាព្រះរាជដំណាក់​នៅរដ្ឋធានីប៉េកាំង​តែម្ដង។

គួរ​បញ្ជាក់​ផង​ដែរ​ថា Li Chen គឺជា​តារា​ភាពយន្ត និង​ជា​អ្នក​ដឹកនាំ​រឿង​ជន​ជាតិ​ចិន​ដែល​ទទួល​បាន​ការ​គាំទ្រ​​​ច្រើន។ Li Chen កាន់តែ​ល្បីល្បាញ​ក្រោយ​ប្រកាស​ពី​ទំនាក់ទំនង​ជាមួយ​តារា​ចិន​ជួរ​មុខ Fan Bingbing ហើយ​កាលពី​ថ្ងៃ ១៦ ខែ​កញ្ញា ឆ្នាំ ២០១៧ តារា​ប្រុស​រូប​នេះ និង​តារា​សម្តែង Fan Bingbing បាន​ភ្ជាប់​ពាក្យ​បន្ទាប់ពី Li សុំ Bingbing រៀបការ​ក្នុង​ពិធី​ខួប​កំណើត​របស់​នាង។ តែ​គួរឲ្យ​ស្ដាយ​គូស្នេហ៍​ទាំង ២ បាន​ប្រកាស​ពី​ការ​បែកគ្នា​នៅ​ថ្ងៃ ២៧ ខែ​មិថុនា ឆ្នាំ ២០១៩ ដោយ​នៅ​បន្ត​រាប់អាន​គ្នា​ជា​មិត្ត​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *