ក្រោយបើកចំហទំនាក់ទំនង Mister Friendship 2023 លាវ វេងហួរ និង Miss Universe Cambodia 2018 រឿន ណាត តែងបណ្ដើរគ្នាត្រសងចូលរួមកម្មវិធីធំតូចនៅក្នុងសង្គម ក៏ដូចជាដំណើរកម្សាន្តរួមគ្នាទៅក្រៅប្រទេស។ ដោយឡែកនាពេលថ្មីៗ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌគូស្នេហ៍ផ្អែមល្ហែម១គូនេះ បានបណ្ដើរគ្នាត្រសងទៅវត្តធ្វើបុណ្យរួមគ្នាទៀតផង។

ភ្ជុំបិណ្ឌឆ្នាំនេះកំលោះសង្ហា វេងហួរ លែងឯកាហើយព្រោះមានស្រីស្រស់ រឿន ណាត កាន់ដៃបណ្ដើរទៅធ្វើបុណ្យរួមគ្នា។ កាលពីថ្ងៃទី២២ ខែកញ្ញា ដែលជាថ្ងៃកាន់បិណ្ឌទី៥ គូស្នេហ៍ដែលទើបប្រកាសទំនាក់ទំនងកាលពីដើមឆ្នាំ២០២៤ បាននាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃ និងបង្សុកូល ព្រមទាំងបានពូនភ្នំខ្សាច់ជាមួយគ្នាថែមទៀតផង។ តាមរយៈរូបភាពដែលបានបង្ហោះនៅលើអាខោនម្ចាស់ជយលាភី Mister Friendship រួបនេះបានធ្វើឱ្យអ្នកគាំទ្ររបស់អ្នកទាំងពីរញញឹមបិទមាត់មិនជិត ថែមទាំងបានចូលខមិនសរសើរពីភាពស្រស់ស្អាតនិងសក្ដិសមរបស់អ្នកទាំងពីរទៀតផង។



គួរឱ្យដឹងដែរថា លាវ វេងហួរ និង រឿន ណាត សុទ្ធតែជាម្ចាស់ជយលាភីក្នុងការប្រកួតកម្មវិធីសម្រស់ថ្នាក់ជាតិ តួយ៉ាងបុរសសង្ហា លាវ វេងហួរ ទទួលបានជយលាភីក្លាយជា Mister Friendship 2023 ខណៈកញ្ញា រឿន ណាត គឺជា Miss Universe Cambodia 2018 នៃកម្មវិធីប្រកួត Miss Universe កាលឆ្នាំ២០១៨ ផងដែរ៕























































Account
Security
Favourite Content