មុននេះបន្តិចព្រះនាង នរោត្តម ជេនណា បានបង្ហោះរូបភាពមួយសន្លឹកជាមួយតារាប្រុសចិនដ៏ល្បី Li Chen ដែលនោះគឺជារឿងដ៏កម្របំផុតផងដែរ។ ព្រះនាងតូច បានបង្ហាញពីអារម្មណ៍រំភើប ហើយចំណែកអ្នកគាំទ្រ ពេលបានឃើញរូបភាពនោះហើយ ក៏មានមោទនភាពចំពោះទ្រង់កាន់តែខ្លាំង។

ក្នុងឱកាសជួបគ្នារវាងព្រះនាង នរោត្តម ជេនណា និង Li Chen អ្នកទាំងពីរ បានសំណេះសំណាលគ្នា ព្រមទាំងបង្ហាញពីទស្សនៈផ្សេងៗទាក់ទងនឹងវិស័យសិល្បៈដែលធ្វើឲ្យសែរាជវង្សអង្គនេះពេញចិត្តខ្លាំង។
តួឯកស្រីក្នុងរឿង «បណ្ដាសានាងរាត្រី» បានសរសេររៀបរាប់ថា “ខ្ញុំរីករាយជាខ្លាំងដែលបានជួប សន្ទនាជាមួយលោក @Li Chen តារាភាពយន្តដ៏ល្បីល្បាញ ដែលលោកក៏ជាប្រធានក្រុមរបស់ Keep Running China ផងដែរ។ ចំណង់ចំណូលចិត្តរបស់លោក Li Chen ពិតជាពិសេសណាស់ សម្រាប់វិស័យសិល្បៈដែលនេះពិតជាជំរុញទឹកចិត្តខ្ញុំឱ្យស្រឡាញ់វិស័យនេះថែមមួយកម្រិតទៀត។ ខ្ញុំសង្ឃឹមថានឹងមានឱកាសផ្លាស់ប្តូរវប្បធម៌បន្ថែមទៀតនៅពេលអនាគត និងទន្ទឹងរង់ចាំការជួបជុំលើកក្រោយរបស់ពួកយើង”។


ព្រះនាង នរោត្តម ជេនណា បានទៅទៅប្រទេសចិន ដើម្បីចូលរួមសម្ដែងក្នុងកម្មវិធី Beijing culture forum របស់ស្ថានីយទូរទស្សន៍ BRTV រួមជាមួយសិល្បករបរទេសដទៃទៀត ហើយក្រោយសម្ដែងចប់អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម ជេនណា ត្រូវបាន សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យ ឲ្យចូលក្រាបបង្គំគាល់នាព្រះរាជដំណាក់នៅរដ្ឋធានីប៉េកាំងតែម្ដង។


គួរបញ្ជាក់ផងដែរថា Li Chen គឺជាតារាភាពយន្ត និងជាអ្នកដឹកនាំរឿងជនជាតិចិនដែលទទួលបានការគាំទ្រច្រើន។ Li Chen កាន់តែល្បីល្បាញក្រោយប្រកាសពីទំនាក់ទំនងជាមួយតារាចិនជួរមុខ Fan Bingbing ហើយកាលពីថ្ងៃ ១៦ ខែកញ្ញា ឆ្នាំ ២០១៧ តារាប្រុសរូបនេះ និងតារាសម្តែង Fan Bingbing បានភ្ជាប់ពាក្យបន្ទាប់ពី Li សុំ Bingbing រៀបការក្នុងពិធីខួបកំណើតរបស់នាង។ តែគួរឲ្យស្ដាយគូស្នេហ៍ទាំង ២ បានប្រកាសពីការបែកគ្នានៅថ្ងៃ ២៧ ខែមិថុនា ឆ្នាំ ២០១៩ ដោយនៅបន្តរាប់អានគ្នាជាមិត្ត៕
























































Account
Security
Favourite Content