ព្រះកាយច័ន្ទ នឹកដល់ឪពុកមុនគេ ពេលឈ្នះមកុដ Miss Grand Phnom Penh

បណ្ដា​ហ្វេន​ៗ និង​អ្នក​ស្នេហា​វិស័យ​បវរកញ្ញា​យ៉ាង​ច្រើន​កុះករ​បាន​សម្តែង​ក្តី​រំភើប​រីករាយ​ចំពោះ​ភាព​ជោគជ័យ​របស់ ព្រះកាយច័ន្ទ ដែល​នាង​បាន​ឈ្នះមកុដ Miss Grand Phnom Penh កាល​ពី​យប់ថ្ងៃទី២ ខែ​កុម្ភៈ ឆ្នាំ ២០២៤។

ព្រះកាយច័ន្ទ ផ្ដល់​បទ​សម្ភាសន៍​ឱ្យ​ដឹង​ថា នាង​មាន​អារម្មណ៍​រំភើប​ពេល​ឮ​គេ​ប្រកាស​ឈ្មោះ​ខណ្ឌ​របស់​ខ្លួន តែ​ទន្ទឹម​នោះ​ក៏​មាន​អារម្មណ៍​សម្ពាធ​ដូចគ្នា ព្រោះ​ចាប់​ពី​ពេល​នេះ​ទៅ​នាង​ត្រូវ​បំពេញ​កាតព្វកិច្ច និង​តួនាទី​ឱ្យ​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ចូលរួម​ប្រកួត​បន្ត Miss Grand Cambodia ក៏​ដូច​ជា​ឱ្យ​ស្ថាប័ន MGC មើល​ឃើញ​ពី​ឥទ្ធិពល​របស់ Miss Grand Phnom Penh។

ម្ចាស់​ជយលាភី​រូប​នេះ​ថា ពេល​បាន​ក្លាយ​ជា Miss Grand Phnom Penh នាង​ហាក់​មាន​អារម្មណ៍​ប្លែក​ខុស​ពី​មុន​ដែល​ធ្លាប់​តែ​ជា​សិល្ប​ការិនី​ម្នាក់ និង​មិន​សូវ​មាន​ភាព​ប្រុង​ប្រយ័ត្ន​ច្រើន​ចំពោះ​អាកប្បកិរិយា និង​ការ​និយាយ​ស្តី​នោះ​ទេ ប៉ុន្តែ​ឥឡូវ​នេះ​នាង​ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ច្រើន។

ដណ្តើម​មកុដ Miss Grand Phnom Penh បាន​ភ្លាម មនុស្ស​សំខាន់​ដែល ព្រះកាយច័ន្ទ នឹក​ដល់​មុន​គេ គឺ​លោក​ឪពុក​ដែល​បាន​ចែកឋាន​ទៅ ដោយ​នាង​បាន​អធិដ្ឋាន​នៅ​ក្នុង​ចិត្ត​រហូត​ថា «ប៉ា​ប្រាកដ​ជា​មើល​ឃើញ ប៉ា​នឹង​រីករាយ និង​មាន​មោទនភាព​ចំពោះ​កូនស្រី​ម្នាក់​នេះ»។

ឆ្លៀត​ឱកាស​ដ៏​ពិសេស​នេះ ម្ចាស់​មកុដ Miss Grand Phnom Penh សូម​ថ្លែង​អំណរគុណ​ដល់​ប្រិយមិត្ត​ទាំងអស់ ក៏​ដូចជា​ហ្វេន​ៗ​ដែល​បាន​គាំទ្រ និង​លើក​ទឹក​ចិត្ត​ដល់​រូបនាង។ ចាប់​ពី​វិនាទី​នេះ​តទៅ នាង​នឹង​ព្យាយាម​ធ្វើអ្វី​ដែល​ល្អ​សម្រាប់​សង្គម អ្វី​ដែល​ល្អ ដើម្បី​ឱ្យ​ពុក​ម៉ែ​បងប្អូន និង​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ទំនុក​ចិត្ត​មក​លើ​រូប​នាង​ថា នាង​ពិត​ជា​អាច​តំណាង​ប្រទេស​កម្ពុជា​ឡើង​ទៅ​លើ​ឆាក​អន្តរជាតិ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ