សម្រាប់សិស្សដែលស្រលាញ់សិល្បៈ ចង់ហាត់រៀន ប៉ុន្តែពុំមានលទ្ធភាពក្នុងការបង់ប្រាក់ ក្លឹប ព្រះកាយច័ន្ទ ផ្ដល់ជូនអាហារូបករណ៍ដល់សិស្សចំនួន ១០នាក់ លើជំនាញសិល្បៈទាំង ៥ នេះ។

នាប៉ុន្មានម៉ោងមុននេះនៅលើផេកផ្លូវការ ព្រះកាយច័ន្ទ ក្លឹប បានជូនដំណឹងដល់មហាជនឱ្យបានជ្រាបថា ក្លឹប ព្រះកាយច័ន្ទ ផ្ដល់អាហារូបករណ៍ទៅដល់សិស្ស ដែលមិនមានថវិកាគ្រប់គ្រាន់ ចំនួន ១០ នាក់ ដើម្បីមកសិក្សាផ្នែកសិល្បៈដូចជា របាំបុរាណ សម្ដែង ដើរម៉ូត និង K-POP ។ នេះជាឱកាសសម្រាប់អ្នកដែលស្រលាញ់សិល្បៈ និងមានបំណងចង់បំពេញក្ដីស្រមៃរបស់ខ្លួននៅលើវិថីមួយនេះ ប៉ុន្តែមិនមានលទ្ធភាពក្នុងការបង់ថ្លៃសិក្សា។ សម្រាប់អ្នកមានចំណាប់អារម្មណ៍អាចទាក់ទង និងសាកសួរព័ត៌មានលម្អិតបន្ថែមមកកាន់ផេក ព្រះកាយច័ន្ទក្លឹប។



គួរបញ្ជាក់ដែរថា ក្លឹប ព្រះកាយច័ន្ទ ជាសាលាបង្ហាត់បង្រៀនសិល្បៈគ្រប់ទម្រង់បង្ហាត់បង្រៀនផ្ទាល់ ដោយតារាពហុជំនាញ ព្រះកាយច័ន្ទ។ ក្លឹប ព្រះកាយច័ន្ទ មានបង្រៀនសិល្បៈជាច្រើនដូចជា របាំបុរាណ របាំប្រពៃណី សម្ដែង ដើរម៉ូត ចម្រៀង k-pop និង ពិធីករពិធីការិនី៕























Account
Security
Favourite Content