កម្មវិធីមង្គលការរបស់អ្នកផលិតមាតិកា ពេជ្រ ពិសី កាន់តែកៀក ហើយម្ចាស់ផលិតផលផ្ការូបនេះ ក៏បានរៀបចំរឿងមួយចំនួនរួចផងដែរ មិនថា proposal, pre-wedding និងបទចម្រៀងសម្រាប់ថ្ងៃពិសេសរបស់ខ្លួន ក៏រួចរាល់ផងដែរ រង់ចាំតែថ្ងៃចូលរោងប៉ុណ្ណោះ។

ងាកមកមើលរូបភាព pre-wedding របស់កញ្ញា ពេជ្រ ពិសី នៅលើទឹកដីខេត្តសៀមរាបឯណោះវិញ ពិតជាស្រស់ស្អាត និងប្រណីតភាពរបស់សម្លៀកបំពាក់ខ្មែរ។ ត្រឹមតែឈុតស្បៃពណ៌ផ្កាឈូក១ ប៉ុណ្ណោះ ដែល ពិសី និងគូដណ្ដឹងបានបង្ហាញ តែអាចសន្មតបានថា មង្គលការនៅថ្ងៃខាងមុខនឹងអស្ចារ្យ។
ពេជ្រ ពិសី បានដាក់ថ្ងៃរៀបមង្គលការរបស់នាងជាមួយគូស្នេហ៍នៅថ្ងៃ ២២ ខែ០២ ឆ្នាំ ២០២៦ ខាងមុខនេះហើយ ពោលគឺនៅតែ១ខែទៀតប៉ុណ្ណោះ។ ពេជ្រ ពិសី និងគូដណ្ដឹងតាំងពីស្រលាញ់គ្នាមកដល់ពេលនេះ មានរយៈពេល ១០ ឆ្នាំហើយ ដោយចាប់ដៃគ្នារកស៊ី និងផលិតមាតិកាផ្សេងៗលើបណ្ដាញសង្គម មានអ្នកមើលច្រើន។ មិនតែប៉ុណ្ណោះនាងក៏ជាថៅកែស្រីវ័យក្មេងមានទេពកោសល្យក្នុងការធ្វើទីផ្សារខ្លួនឯងផងដែរ។

គួរបញ្ជាក់ថា ពេជ្រ ពិសី ជាអ្នកបង្កើតមាតិកា និងអ្នកជំនាញវ័យក្មេងទទួលបានប្រជាប្រិយភាពខ្លាំង ព្រោះនាងចែករំលែករឿងរ៉ាវល្អៗដល់អ្នកគាំទ្រ។ ការតស៊ូពុះពាររបស់កញ្ញាមិនថាជីវិតស្នេហា ឬការរកស៊ី នាងបានបង្ហាញលើបណ្ដាញសង្គម ដើម្បីផ្ដល់ជាមេរៀន ក៏ដូចជាលើកទឹកចិត្តអ្នកដទៃឲ្យខិតខំប្រឹងប្រែងកុំចុះចាញ់ រហូតទទួលបានជោគជ័យដូចសព្វថ្ងៃ៕





រូបភាព៖ Pich Pisey























Account
Security
Favourite Content