ប្រពៃណាស់! សាលាបឋមមួយក្នុងខេត្តសៀមរាបចម្អិនអាហារជូនសិស្សហូបជាប្រចាំរាល់ថ្ងៃ

​គ្រាន់​តែ​បាន​ឃើញ​ភ្លាម​ធ្វើ​ឱ្យ​នឹក​ឃើញដល់​អតីតកាល​ហូប​បាយ​ជួប​ជុំ​គ្នា​កាល​រៀន​ថ្នាក់​បឋម ​ខណៈ​សាលា​មួយ​​ក្នុង​ខេត្ត​សៀមរាប​បាន​បាន​រៀប​ចំ​ចម្អិន​អាហារ​ជូន​សិស្ស​បរិភោគ​ជា​ប្រចាំ​រាល់​ថ្ងៃនៅក្នុងសាលា​។​​​​​

ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​អាណាព្យាបាល​របស់​សិស្ស​ និង​មាន​ការ​រៀប​ចំ​គាំ​ទ្រ​ពីខាងសាលា​ដែលរួមមានលោក​​នាយក​សាលា​ និង​លោក​គ្រូ​អ្នក​គ្រូ​ក៏​ដូច​ជា​អង្ក​មួយ​ចំនួន​ផង​ដែរ​នោះ​​​ សាលា​បឋម​សិក្សា​ប្រាសាទ​គោល ​បាន​រៀប​ចំ​អាហារ​ពេល​ព្រឹក​ជូន​សិស្សានុសិស្ស​​​ជា​ប្រចាំ​ថ្ងៃ​ដោយ​មាន​រួម​បញ្ចូល​អាហារ​បន្ថែម​​ក្នុង​១​សប្ដាហ៍​ម្ដង​ផង​ដែរ​​។​​​ ការ​ផ្ដល់​អាហារូបត្ថម្ភ​ប្រចាំ​ថ្ងៃ​ជូន​កូន​សិស្ស​តូច​ៗ​ជា​ការ​ចូល​រួម​​ដ៏​ល្អ​បំផុត​ក្នុង​ការ​ផ្ដល់​នូវ​តុល្យភាព​អាហារ​បង្ការ​បាន​នូវ​ជំងឺ​ដែល​បណ្ដាល​មក​ពី​កត្តា​កង្វះ​ខាត​ ឬ​ការ​​ហូប​អាហារ​ដែល​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​​ពួក​គេ​។​ ជាក់​ស្ដែង​តាម​រយៈ​ការ​បង្ហោះ​នៅ​ក្នុង​ផេក​សាលា​​បាន​​បង្ហាញ​ពី​ទិដ្ឋភាព​កុមារ​តូច​ៗ​ជា​​ច្រើន​នាក់​ទទួល​បាន​អាហារូបត្ថម្ភ​ដែល​ខាង​សាលា​ផ្ដល់​ឱ្យ​ជាមួយ​ទឹក​មុខ​សប្បាយ​រីករាយ​។​

ក្រោយ​បាន​ឃើញ​សាលា​បឋមសិក្សា​​ប្រាសាទ​គោល​បាន​​រៀប​ចំ​ក៏​ដូចជា​ផ្ដល់​តម្រូវ​ការ​ចំណីអាហារ​ជូន​ដល់​កុមារ​តូច​ក៏​មាន​ជា​ការ​ខមិន​លើក​ទឹក​ចិត្ត​ដល់​កិច្ច​ខំ​ប្រឹង​ប្រែង​ក៏​ដូចជា​មាន​ចូល​រួម​ជា​ថវិកា​បន្តិច​បន្តួច​ដើម្បី​កុមារ​តូច​ៗ បាន​ហូប​ឆ្អែត​គ្រប់​គ្នា​ផង​ដែរ។

គួរ​បញ្ជាក់​ដែរ​ថា​សាលា​បឋម​ខាង​លើ​មិន​ត្រឹម​តែ​មាន​កម្មវិធី​ផ្ដល់​ជូន​អាហារ​ជូន​កូនសិស្ស​នោះ​ទេ​ប៉ុន្តែ​សាលា​​គំរូ​មួយ​នេះ​តែង​រៀប​ចំ​កម្មវិធី​ជួយ​កូន​សិស្ស​ក្នុង​ការ​បំប៉ន​បន្ថែម​លើ​ការ​សិក្សា​ក៏​ដូចជា​បង្រៀន​សិស្ស​ពី​ការ​ដាំ​ដុះ​បន្លែ​ដោយ​ខ្លួន​ឯង​ផង​ដែរ​។​ សាលា​បឋមសិក្សា​ប្រាសាទ​គោល ​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ខ្វាវ ឃុំ​គោល ស្រុក​អង្គរ​ជុំ ខេត្ត​សៀមរាប៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿងកូនស្វាកម្សត់នៅសួនសត្វប្រទេសជប៉ុនកំពុងអង្រួនចិត្តមនុស្សរាប់លាននាក់

ថ្មីៗនេះកូនស្វាមួយក្បាលនៅក្នុងសួនសត្វ Ichikawa ប្រទេសជប៉ុនបានទាក់ទាញចិត្តអ្នកលេងបណ្ដាញសង្គមយ៉ាងច្រើនក្រោយពីឃើញកាយវិការគួរឱ្យស្រឡាញ់រប

ហ្វេន​ចាស់ហ្វេនថ្មីអរមិនស្ទើរ ពេលឮ ជី ដេវីត ត្រៀមទម្លាក់ album៤

ហ្វេនៗ​ណា​មិន​រំភើប ស្ងាត់ៗស្រាប់តែ ជី ដេវីត ប្រកាស​​ឲ្យហ្វេន​ចាស់​ថ្មី ​ត្រៀម​ស្វាគមន៍ album បទ​ចម្រៀង​ទី៤ របស់​លោក​ដែល​នឹង​បង្ហាញ​ក្នុង​ ខែមីនា ខាង​មុខ ដ្បិត​តារា​ចម្រៀង​រ៉េប​រូប​នេះ​ខាន​ចេញ​ចម្រៀង​យូរ តាំង​ពី​អាល់ប៊ុម

កុយ អេនណា កើន Follower នៅលើ Instagram រហូតដល់ ១ លាននាក់ហើយ

បើ​ទោះ​ជា​ស្ងប់ស្ងាត់​ការ​វិល​ត្រឡប់​មក​កាន់​វេទិកា​បវរកញ្ញា តែ កុយ អេនណា មាន​សកម្មភាព​ផ្សេង​ៗ​មិន​ដាច់​ឡើយ មិន​ថា​ការងារ​សិល្បៈ ការងារ​សប្បុរសធម៌ និង​ការងារ​ប្រម៉ូត​ផ្សេង​ៗ។ ដូចនេះ​ហើយ​បាន​ជា​កេរ្តិ៍ឈ្មោះ​​

ជោគជ័យលំដាប់ពិភពលោក! Stray Kids ជាប់លេខ ២ ក្នុងបញ្ជីសិល្បករលក់ចម្រៀងដាច់បំផុត​ឆ្នាំ២០២៥ ជាក្រុម K-pop តែមួយគត់ក្នុងចំណោម Top 10

ក្រុមចម្រៀងខេប៉ុប Stray Kids បានជាប់ចំណាត់ថ្នាក់លេខ ២ លើតារាង Global Artist Chart ដែលបង្ហាញពីសិល្បករលក់ចម្រៀងដាច់បំផុតលើពិភពលោកឆ្នាំ ២០២៥ របស់សហព័ន្ធអន្តរជាតិនៃឧស្សាហកម្មថតសំឡេង IFPI

ជ្រះថ្លាណាស់! ហេង វិសាល និងភរិយា ចូលបច្ច័យជួយអារាមដែលរងគ្រោះដោយអគ្គិភ័យ ៥០០ដុល្លារ

អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក ហេង វិសាល និង​ភរិយា អ្នក​នាង ជា ស្រីនា មាន​សទ្ធា​ជ្រះ​ថ្លា​ពន់​ពេក​បាន​ចូល​បច្ច័យ​ជា​ថវិកា​ចំនួន ៥០០ ដុល្លារ ដល់​អារាម​មួយ​កន្លែង​ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆាប​ឆេះ​ព្រៃ​កាល​ពី​ម្សិល​មិញ។

BTS គ្រោងបន្តក្រុមដល់អាយុ ៦០ឆ្នាំ មិនទៅចោល ARMY ងាយៗ

បើទោះបីជា RM និយាយថា លោកធ្លាប់មានគំនិតចង់បំបែកក្រុមជាច្រើនដង តែក្នុងកិច្ចសម្ភាសន៍ថ្មីជាមួយនឹងទស្សនាវដ្ដី GQ ដែលត្រៀមចេញផ្សាយក្នុងខែមីនា ខាងមុខ BTS បង្ហាញគោលបំណង ចង់រួមក្រុមរហូតដល់

ចូលដល់វ័យ ២១ ឆ្នាំ Nellyកូនស្រីអ្នកនាង គង់ សុជាតិ កាត់តែស្អាត កាន់តែមមាញឹក

កូនស្រី​ច្បង​របស់​ពិធី​ការិនី គង់ សុជាតិ គឺ​កញ្ញា Nelly កាន់តែ​ធំ កាន់​តែ​ស្អាត ហើយ​ក៏​កាន់តែ​កសាង​ស្នាដៃ​សិល្បៈ និង​ការ​សិក្សា​ក៏​កាន់តែ​រីកចម្រើន​ទៅ​មុខ​ផងដែរ។ ថ្មី​ៗ​នេះ ម៉ៅ សាលភាពនែលលី បាន​ឈាន​ដល់​វ័យ ២១ ឆ្នាំ

ទោះ Yoo Seung Ho ខំលាក់បាំង អង្គការមួយនៅតែទម្លាយពីទឹកចិត្តសប្បុរស ជួយដល់ឆ្មាអនាថា

បើទោះបីជា Yo Seung Ho បានស្នើសុំមិនឱ្យផ្សព្វផ្សាយជាសាធារណៈ​ក្ដី​ អង្គការជួយសង្គ្រោះសត្វមួយកន្លែង​​នៅតែទម្លាយពីទឹកចិត្តសប្បុរសរបស់លោក ដែលបានជួយចេញថ្លៃព្យាបាលសត្វអនាថាដែលមិនទាន់បានទូទាត់

បង្ហាញកំពូលតារាសម្ដែងកូរ៉េទាំង ១០ រូបដែលមានអ្នកតាមដានច្រើនជាងគេលើ Instagram ដើមឆ្នាំ ២០២៦

ស្របពេលរឿងភាគកូរ៉េគុណភាពជាច្រើនត្រូវបានចេញផ្សាយ ព្រមជាមួយបទចម្រៀង K-Pop ដែលឈរនៅលើកំពូលតារាងបន្តបន្ទាប់ ធ្វើឱ្យប្រជាប្រិយភាពតារាល្បីៗរបស់កូរ៉េនៅតែបន្តកើនឡើងជាលំដាប់។យោងតាមចំណាត់

អបអរថ្ងៃកំណើត J-Hope បរិច្ចាគថវិកាផ្ទាល់ខ្លួន ៣០០ លានវ៉ុនជួយមន្ទីរពេទ្យ​​ និងសិស្សក្រីក្រ

នៅថ្ងៃពុធ ទី១៨ ខែកុម្ភៈនេះ មន្ទីរពេទ្យ Seoul Asan បានប្រកាសថា J-Hope សមាជិកក្រុម BTS បានបរិច្ចាគថវិកាចំនួន ២០០ លានវ៉ុន (១៣៨ ០០០ ដុល្លារ) ដល់ផ្នែកពេទ្យកុមារនៃមន្ទីរពេទ្យ Seoul Asan ដើម្បីអបអរសាទរខួប

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)