ទំព័រហ្វេសប៊ុកផ្លូវការម្ចាស់បទ «អារម្មណ៍សល់» លោក ដា ភ្លេង នៅយប់ថ្ងៃទី ២៣ ខែមេសា បានបង្ហោះឱ្យឃើញរូបភាព ២ សន្លឹក លើបណ្តាញសង្គមដែលមានរូបលោក តារាចម្រៀងរ៉េបជើងចាស់ ពូ ឃ្លាំង រាជិនីសំឡេង មាស សុខសោភា និង Voch Beat ដោយលោកបានដាក់ Caption ថា «ពូ និង បងស្រី មកញាំអាហារសាមគ្គី នៅផ្ទះខ្ញុំបាទ ដា ភ្លេង ល្ងាចនេះ»។

ទន្ទឹមនឹងការបង្ហោះរបស់ ដា ភ្លេង ទំព័រហ្វេសប៊ុកផ្លូវការរបស់ ពូ ឃ្លាំង ក៏បានបង្ហោះឡើងថា «បទថ្មី ពូ និង កំពូលតារាចំរៀងសំឡេងផ្អែម រាងតូចច្រលឹង មាស សុខសោភា នឹងត្រៀមបញ្ចេញឆាប់ៗនេះ សំរាប់អបអរកម្មវិធី សុីហ្គេម ….រៀបចំភ្លេងដោយកវីលេងសក់ Voch beat និង អ្នកភ្លេងចិត្តស្មោះ ដាភ្លេងឆ្នាំនេះ ពូ ឃ្លាំង នឹងចែ ភា សុំហេីយ…..»។ ដែលនេះបញ្ជាក់ឱ្យដឹងច្បាស់ថា ឆាប់ៗនេះ លោក និង មាស សុខសោភា នឹងបញ្ចេញចម្រៀងថ្មីអបអរព្រឹត្តិការណ៍ស៊ីហ្គេមឆាប់ៗនេះ ប៉ុន្តែ ពូ ឃ្លាំង មិនបានទម្លាយឱ្យដឹងចំណងជើងចម្រៀងនោះឡើយ។


គេជឿជាក់ថា ស្នាដៃរវាង មាស សុខសោភា និង ពូឃ្លាំង ពិតជាកក្រើកមិនខាន ពិសេសឃ្លាចុងក្រោយដែល ពូ ឃ្លាំង បានផ្តាំថា «ឆ្នាំនេះ ពូ ឃ្លាំង នឹងចែ ភា សុំហើយ» គ្រាន់តែឃើញពាក្យនេះ ហ្វេនៗរបស់តារាចម្រៀងទាំងពីរទន្ទឹងរង់ចាំមើលស្នាដៃថ្មីនេះព្រោងព្រាត និងបន់ឱ្យតែបទនេះទម្លាក់លើទីផ្សារឆាប់ៗ៕























Account
Security
Favourite Content