ថ្មីៗ នេះ តារាចម្រៀងខេប៉ុបល្បី Kyuhyun ដែលជាសមាជិកក្រុម Super Junior បានទម្លាយពីរឿងហេតុខ្លួនធ្លាប់ត្រូវបានផលិតកម្ម SM បង្ខំឲ្យកែសម្ផស្សកាលពីពេលទើបចេញច្រៀងដំបូង។

ក្នុងឱកាសចូលរួមកម្មវិធី Dolsing Fourmen តារាប្រុសវ័យ ៣៥ ឆ្នាំ រូបនេះត្រូវបានគេចោទសួរ និងនិយាយរំឭកដល់កាលពីពេលទើបចេញច្រៀងជាផ្លូវការដំបូង។ Kyuhyun បានលើកឡើងថា៖ រូបរាងរបស់លោកបើប្រៀបធៀបទៅកាលពីមុនពិតជាមានភាពខុសគ្នា។ ភ្នែករបស់លោកគឺតូចជាងនេះ មិនធំដូចពេលបច្ចុប្បន្នឡើយ។


ក្រោយពេលដែលចេញច្រៀងជាសមាជិកក្រុម Super Junior ក៏ត្រូវផលិតកម្ម SM បង្ខំឲ្យកែសម្ផស្សដោយសារតែភ្នែករបស់លោកតូចពេកមិនស្អាត មិនទាក់ទាញ។ លោកបានវះកាត់កែត្របកភ្នែកពីរជាន់ ក្រៅពីនេះមិនបានធ្វើអ្វីទៀតឡើយ។
គួរបញ្ជាក់ថា តារាប្រុស Kyuhyun និយាយបែបនេះ ដោយសារតែលោកតែងតែត្រូវគេរិះគន់ថា ជាតារាវក់ក្នុងការកែសម្ផស្ស និងកែរហូតដល់មុខមើលលែងស្គាល់។ ជាក់ស្ដែង លោកមិនបានកែកុនច្រើនកន្លែងដូចមហាជនលើកឡើងនោះទេ ដូច្នេះមហាជនគួរតែឈប់មានការយល់ច្រឡំតទៅទៀត ៕

























































Account
Security
Favourite Content