ប្អូនថ្លៃតារាចម្រៀងល្បីឈ្មោះ ទេព បូព្រឹក្ស បានបង្ហោះវីដេអូក្ដៅចិត្តនិយាយអំពីក្រុមការងាររបស់ស្រីស្អាត SK ដែលធ្វើការមិនច្បាស់លាស់ លុបចោលការងារម្ដងជាពីរដង ហាក់មិនឱ្យតម្លៃដល់ក្រុមរាំរបស់ពួកគេ។

រឿងរ៉ាវដដែលៗ ដែលបានកើតឡើងមិនមែនម្ដង តែច្រើនលើកច្រើនសារ រហូតធ្វើឱ្យសមាជិកនៃក្រុមរាំ ARROW PLAS ដាច់ចិត្តបង្ហោះវីដេអូ និយាយទាំងក្ដៅចិត្តចំពោះបញ្ហាដែលក្រុមរាំរបស់ពួកគេបានជួបប្រទះនាពេលកន្លង ហើយក៏កំពុងកើតឡើងជាថ្មីម្ដងទៀតដែរ។ ជាក់ស្ដែង ថ្មីៗ នេះក្រុមរាំរបស់ A+ បានជួបប្រទះបញ្ហាដដែលនេះជាថ្មីម្ដងទៀត ភ្ជាប់ជាមួយភស្តុតាង និងវីដេអូដែលមានរយៈពេលប្រមាណជិត ៤នាទី សមាជិក A+ អ្នកនាង គិន សិលាទេព្ពី បាននិយាយថា៖ «បញ្ចាក់មិនមែន Boom លើកទីមួយ បោះចោលចរឹកធ្វើការមិនអោយតម្លៃគេនឹងទៅ។ សូមជូនពរអោយជិវិតស្រស់បំព្រង»។
តាមរយៈការបង្ហាញភស្តុតាងក្នុងឆាត ត្រូវបានមហាជនចាប់បានថាជាអ្នកចាត់ការរបស់តារាចម្រៀង SK ដែលមានឈ្មោះថា Kris ដោយលើកទី១បានបង្ហាញពីការសុំស្នើពន្យារពេលថត យោងលើស្ថានភាពប្រទេសកំពុងជួបបញ្ហា ហើយជាអ្វីដែលអ្នកដឹកនាំតម្រូវដូចគ្នា ដែលកាន់តែធ្ងន់ធ្ងរទៀតនោះគឺក្បាច់រាំដែល A+ បានបង្កើតក្នុងចម្រៀង «DID YOU LOOK AT ME» របស់ SK នឹងត្រូវយកឱ្យក្រុមរាំផ្សេងជំនួសវិញ «hello dear, just letting you know that the choreography you created for SK’s “Did you Look at Me” will be used for another dancer group in the mv shoot. Thansk again. It’s really great work.»។




ចំពោះបញ្ហានេះ ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ចាប់អារម្មណ៍ និងចូលខមិនយ៉ាងច្រើន តែទោះជាយ៉ាងនេះយើងសង្ឃឹមថានឹងមានការបកស្រាយមួយដ៏សមស្របដែលអាចឱ្យសមាជិកក្រុម A+ អាចទទួលយកបាន ត្បិតថានេះមិនមែនជាលើកទី១ដែលបានកើតឡើងចំពោះពួកគេនោះទេ។ ចំណែកខាង SK វិញមិនទាន់បង្ហាញអ្វីនៅលើបណ្ដាញសង្គម ដើម្បីឆ្លើយតបទៅកាន់ គិន សិលាទេព្ពី វិញឡើយ។
គួរឱ្យដឹងថា SK ជាតារាចម្រៀងវ័យក្មេងដែលជ្រកក្រោមផលិតកម្ម GENMUSIX ដែលជាបុត្រសម្ព័ន្ធរបស់ផលិតកម្ម រស្មីហង្សមាស។ ដោយឡែក ក្រុមរាំ A+ ( Arrow Plas) ជាក្រុមរាំល្បីឈ្មោះដែលតែងបង្ហាញវត្តមានជាក្រុមក្នុង mv របស់តារាចម្រៀង ឱក សុគន្ធកញ្ញា ព្រមទាំងខនស៊ឺតរបស់អ្នកនាងផ្ទាល់ ហើយពួកគេក៏ធ្លាប់សម្ដែងឱ្យតារាចម្រៀង រ៉េប ជី ដេវីត ផងដែរ៕
ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/share/v/1BkVGjeQJB/
រូបភាព ៖ SK & Pipi V Ling

























Account
Security
Favourite Content