ម៉ម ពេជ្ជរិទ្ធ ត្រៀមចេញបទថ្មី ជាចំណងដៃដល់ហ្វេនៗនារដូវបុណ្យភ្ជុំបិណ្ឌ

តារាចម្រៀងឯករាជ្យវ័យក្មេងកំពុងសាងភាពល្បីល្បាញ ម៉ម ពេជ្ជរិទ្ធ បានទម្លាយឱ្យ AMS ដឹងថ្មីៗនេះថា ឆាប់ៗនេះលោកនឹងមានចំណងដៃបទចម្រៀងថ្មីមកចែកជូនទស្សនិកជនស្តាប់កម្សាន្តរំសាយអារម្មណ៍សម្រាប់រដូវបុណ្យភ្ជុំបិណ្ឌ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ។

តាមការឱ្យដឹងរបស់ម្ចាស់បទ «បាត់គោចួបស្នេហ៍» ថា បទចម្រៀងថ្មីដែលលោកត្រៀមទម្លាក់មុនថ្ងៃភ្ជុំធំខាងមុខ គឺមានតែ១​ ប៉ុណ្ណោះ ចំណែក ចំណងជើងគឺលោកសុំលាក់សិន ទុកពញ្ញាក់អារម្មណ៍ហ្វេនៗនាថ្ងៃនោះតែម្តង។ តែអាចបង្ហើបបានថា បទថ្មីត្រៀមចេញនោះជាចង្វាក់តាលុង បែបសប្បាយៗ សម្រាប់ពុកម៉ែបងប្អូនស្តាប់កម្សាន្តជាមួយក្រុមគ្រួសារនៅតាមភូមិស្រុក។ 

ក្រៅអំពីការទម្លាក់បទចម្រៀងថ្មីហើយនោះ ពេជ្ជរិទ្ធ ក៏ត្រៀមព្រឹត្តិការណ៍តន្ត្រីដ៏អស្ចារ្យមួយសម្រាប់អ្នកគាំទ្រផងដែរ ជាពិសេសហ្វេនៗលោកដែលនៅតាមខេត្ត ព្រោះពេលនេះលោកកំពុងមានគម្រោងរៀបចំ  Tour Music ផ្ទាល់ខ្លួន ដើម្បីផ្តល់ភាពសប្បាយរីករាយដល់ហ្វេនៗ ជាពិសេសអ្នកនៅតាមបណ្តាខេត្តដែលតែងចង់ជួប និងចង់ឃើញលោកច្រៀងដោយផ្ទាល់។

មកទល់ពេលនេះ តារាចម្រៀងរូបនេះ គ្មានគម្រោងចូលជាតារាចម្រៀងប្រចាំផលិតកម្មណាមួយទេ គឺមានតែព្យាយាមពង្រឹងសមត្ថភាពច្រៀង និងពង្រឹងការផលិតចម្រៀងថ្មីៗឱ្យកាន់តែមានគុណភាពសម្រាប់ទស្សនិជន។

ចាប់តាំងពីបំបែកក្រុមមកក្លាយជាតារាចម្រៀងឯករាជ្យ ពេជ្ជរិទ្ធ បានសាងស្នាដៃជាច្រើន បើទោះបីជាការដើរមកតែម្នាក់ឯងមានជួបផលលំបាកច្រើនក៏ដោយ។ រយៈពេលចុងក្រោយនេះ លោកបានចេញមុខតាមកម្មវិធីសិល្បៈជាច្រើន និងបានចេញច្រៀងតាមកម្មវិធី និងការប្រគំតន្ត្រីជាច្រើនផងដែរ ជាហេតុលោកច្បាបបានប្រជាប្រិយភាពយ៉ាងឆាប់រហ័សបែបនេះ។ លោកអ្នកអាចតាមដានស្នាដៃថ្មីៗរបស់លើទំព័រហ្វេសប៊ុកផ្លូវការ និងឆានែលយូធូបរបស់លោក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ