ពីមនុស្សមិនធ្លាប់គិតបរិច្ចាគ រហូត នី មុនីនាថ ចង់ផ្តួចផ្តើមបង្កើតធនាគារឈាម

យុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្រោមប្រធានបទ “ថ្ងៃនេះនៅតែមាន” និង «ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់ និងជួយអាយុជីវិតមនុស្ស» ដែលផ្តួចផ្តើមគំនិតដោយតារាសម្តែងរាងតូចត្រឡឹង ​គ្រប់គ្នាស្គាល់ច្បាស់ជាតារាទឹកភ្នែក នី មុនីនាថ ត្រូវប្រារព្ធឡើងដោយរលូនកាលពីចុងសប្តាហ៍កន្លងទៅ ដោយនាងបានប្រមូលកៀរគរសិល្បៈករ-សិល្បការិនីជាច្រើនឱ្យចូលរួមក្នងយុទ្ធនាការនេះ។

យោងតាមការបង្ហោះឱ្យលើកទំព័រហ្វេសប៊ុកផ្លូវការរបស់ នី មុនីនាថ ឱ្យដឹងថា នេះជាលើកទី៣ហើយដែលនាង និងមិត្តភ័ក្ត បានរៀបចំកម្មវីធីបរិច្ចាគឈាមនេះឡើង។ មុនីនាថ លើកឡើងថា «ឆ្នាំនេះនាងខ្ញុំពិតជារំភើបណាស់ពេល លោកគ្រូពេទ្យប្រាប់ថា កម្មវិធីលើក៣នេះ យើងប្រមូលឈាមសរុបបាន ១៥៩ ប្លោក ដែលនេះមានន័យថាយើងបានជួយសង្គ្រោះជីវិតមនុស្សមិនតិចនាក់ទេ។ រឿងដែលគួរឲ្យរំភើបមួយទៀត គឺគ្រប់គ្នាដែលបានចូលរួម សុទ្ធតែពេញចិត្តនឹងការងារនេះ ហើយពួកគាត់ប្រាប់ខ្ញុំថា ពួកគាត់ចង់បរិច្ចាគយូរមកហើយ តែមិនដឹងថាទៅកន្លែងណា ហើយធ្វើដូចម្ដេច? គាត់អរគុណខ្ញុំ ដែលបានផ្ដួចផ្ដើមគំនិតនេះ។ឆ្នាំនេះ កម្មវីធីយើងរៀបចំមានលក្ខណៈអធិកអធម និងមានអ្នកចូលរួមច្រើនជាងមុន ខ្ញុំរីករាយណាស់ ព្រោះយើងអាចប្រមូលឈាមបានច្រើនជាងមុន នោះយើងក៏អាចសង្គ្រោះជីវិតបានកាន់តែច្រើនផងដែរ។ បងប្អូនសិល្បៈករសិល្បៈការនី មិត្តភក្តិ អ្នកស្គាល់គ្នា មិត្តរួមការងារ ក៏បានគាំទ្រ និងចូលរួមយ៉ាងសស្រាក់ស្រាំជាមួយខ្ញុំដែរ។ នេះបញ្ជាក់ថា «ពួកយើងមានបេះដូង និងក្ដីស្រឡាញ់» ដូចៗគ្នា»

យ៉ាងណាមិញ ដើម្បីសម្រេចយុទ្ធនាការបរិច្ចាគឈាមក្រោមប្រធានបទ “ថ្ងៃនេះនៅតែមាន” ហើយដើម្បីឱ្យថ្ងៃនេះនៅតែមានឈាមជានិរន្ត សម្រាប់អ្នកជំងឺពិតប្រាកដដែលត្រូវការឈាមតារា​សម្ដែង​ស្រី​ឆ្នើម​រូប​នោះ ចង់បង្កើត «ធនាគារឈាម» នៅក្នុងមជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ជួយសង្គ្រោះអ្នកជំងឺពិតប្រាកដដែលត្រូវការឈាមជាបន្ទាន់។ តែដើម្បីឲ្យធនាគារឈាមនេះបង្កើតឡើងបាន ត្រូវការការចូលរួមបរិច្ចាគឈាមរបស់បងប្អូនទាំងអស់គ្នាចាប់ផ្តើមពី១នាក់ រហូតដល់ច្រើននាក់ និងចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃណាណាទៀតនៅតែមានឈាមជារៀងរហូត។ 

សូមជម្រាបថា លើកនេះជាលើកទី៣ ដែលតារាស្រី នី មុនីនាថ បានបរិច្ចាគឈាម ហើយក៏បានបបួលមនុស្សជុំវិញខ្លួនជាច្រើននាក់ មកចូលរួមជាមួយ។ នាងស្ទើរតែមិនជឿសោះថា មនុស្សខ្លាចម្ជុលខ្លាំងបំផុតដូចជានាង អាចធ្វើវាបាន ព្រោះកាលពីមុន នាងមិនដែលហ៊ានសូម្បីតែគិតពីការបរិច្ចាគឈាម ព្រោះពេលគិតដល់រឿងនេះម្ដងៗ គឺនឹកឃើញដល់ម្ជុលធំៗ ដែលត្រូវចាក់ទម្លុះសរសៃដៃ រួចក៏ចាប់ផ្ដើមភ័យញ័របាត់ទៅហើយ។

តែក្រោយពីបានឆ្លងកាត់រឿងមួយ ដែលអ្នកស្គាល់គ្នាម្នាក់ត្រូវការឈាមដើម្បីសង្គ្រោះកណ្តាលយប់រួចមក នាងចាប់ផ្តើមដឹងថា ឈាមពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយសង្គ្រោះអាយុជីវិត ជាពិសេសក្នុងស្ថានភាពបន្ទាន់។ ពីពេលនោះមក នាងក៏មានគំនិតបបួលមិត្តភក្ដិ និងអ្នកស្គាល់គ្នាទៅបិរច្ចាគឈាម ដើម្បីរក្សាទុកក្នុងស្តុក ឲ្យងាយស្រួលដល់គ្រូពេទ្យក្នុងការសង្គ្រោះអ្នកជំងឺ។ បន្ទាប់មកនាង និងមិត្តភ័ក្ត ក៏បានរៀបចំកម្មវីធីបរិច្ចាគឈាមជាបន្តបន្ទាប់ គិតមកទល់ពេលនេះគឺបានរយៈពេលបីឆ្នាំជាប់គ្នាហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ