បេក្ខភាព Miss Universe Cambodia 2025 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ទើបបង្ហាញរូបភាពថ្មីៗនៅលើទឹកដីអង្គរ។ ស្ថិតក្នុងឈុតសហសម័យដែលច្នៃពីកំណាត់ធម្មតា តែបែបប្រពៃណី ឃើញថា MUC 19 ស្រស់ស្អាតខ្លាំង ហើយក៏ប្លែកផងដែរ ព្រោះនាងបានជ្រើសរើសពណ៌ត្រួយចេកខ្ចី។


ឈុតពណ៌ត្រួយចេកខ្ចី ដែល វត្តី បានស្លៀកថត និងបានបង្ហោះលើបណ្ដាញសង្គមនោះ កញ្ញាបានថតនៅលើទឹកដីអង្គរកាលពីពេលថ្មីៗនេះ។ អំឡុងពេលថត ឈុតថ្មីតារាស្រី និងជាបវរកញ្ញារូបនេះបានពណ៌នាថា “ពាក្យចាស់លោកពោលថាបុរាណមិនយឺត សម័យមិនបរទេស” ដោយចង់សំដៅលើឈុតបែបសហសម័យនោះ ដ្បិតធ្វើឡើងពីកំណាត់ធម្មតា តែលាយបញ្ចូលជាមួយម៉ូដបែបបុរាណខ្មែរដដែល។
រូបភាព វត្តី គ្រងឈុតត្រួយចេកខ្ចី ថតនៅបរិវេណអង្គរ ស្របពេលអាកាសធាតុត្រជាក់ មេឃរលឹមជាប់ ធ្វើឲ្យរុក្ខជាតិតូច ធំជុំវិញខ្លួនសុទ្ធតែពណ៌បៃតងសមជាមួយឈុតតែម្ដង។ ឈុតបែបសហសម័យនោះ ស័ក្ដិសមជាមួយកម្ពស់ ១.៧៧ ម៉ែត្រ របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ខ្លាំងណាស់ បូករួមការឈរ អង្គុយ កាច់ style ផ្សេងៗទៀត ១ សន្លឹកណា ក៏មើលទៅអស្ចារ្យដែរ។


ងាកមកចាប់អារម្មណ៍សម្ដីអ្នកគាំទ្របវរកញ្ញារាងតូចច្រឡឹងនេះវិញ បាននិយាយសឹងតែដូចគ្នាទាំងអស់ថា កញ្ញាស្លៀកឈុតណាក៏សមដែរ ជាពិសេសឈុតបុរាណ ឬសហសម័យនេះ។ ពិសេសតារាស្រីមានប្រភពមកពីខេត្តព្រះសីហនុ រូបនេះក៏បានជ្រើសរើសប្លង់ថតរូបកំពុងមានភាពពេញនិយម១ កន្លែងនៅប្រាសាទអង្គរវត្ត។
គួរបញ្ជាក់ផងដែរថា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាបេក្ខភាព Miss Universe Cambodia 2025 ដែលមានភាពលេចធ្លោតាំងពីថ្ងៃចាប់ផ្ដើមមកម្ល៉េះ។ ចំពោះថ្ងៃផ្ដាច់ព្រ័ត្រនៃកម្មវិធី នៅមិនទាន់មានការជូនដំណឹងផ្លូវការពី Miss Universe Cambodia ក្រោយពន្យារពេល ព្រោះស្ថានការណ៍ប្រទេសមិនទាន់វិលមករកភាពប្រក្រតី ១០០% វិញ៕









រូបភាព៖ Pich Votey Saravody























Account
Security
Favourite Content