ថ្មីៗនេះទំព័រហ្វេសប៊ុកផ្លូវការ Beauty Pageant Reviewer បានបង្ហោះឱ្យដឹងថា 5th Runner up Miss Grand International 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រៀមបើកសាលាបង្ហាត់បង្រៀនដើរម៉ូដបែប Fashion – បវរកញ្ញា និងគន្លឹះជាច្រើនពាក់ព័ន្ធជាមួយវិស័យម៉ូដែល ការថតរូប កាច់ស្ទីល៍ ជាច្រើនទៀតផងដែរ។ ទំព័រហ្វេសប៊ុកខាងលើបញ្ជាក់ទៀតថា សាលាបង្ហាត់បង្រៀន នឹងបើកនៅឆ្នាំ ២០២៤ ប៉ុន្តែពុំមានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ។


ទន្ទឹមការបង្ហោះខាងលើ គណនីហ្វេសប៊ុកផ្លូវការ Pich Votey Saravody ក៏បានចែករំលែកភ្ជាប់ជាមួយពាក្យមួយឃ្លាថា «ទាយឈ្មោះត្រូវមានរង្វាន់ពីអ្នកឃូ» បញ្ជាក់ថា នាងពិតជាត្រៀមបើកសាលាបង្ហាត់បង្រៀនដើរម៉ូដ និងគន្លឹះផ្សេងៗប្រាកដមែន។


អ្នកគាំទ្រយ៉ាងច្រើនកុះកររបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននាំគ្នាចេញមកសម្តែងការត្រេកអរ និងចូលរួមអបអរសាទរបវរកញ្ញារាងខ្ពស់ស្រឡះនេះគ្រប់ៗគ្នាចំពោះសមិទ្ធផលថ្មីដែលត្រៀមលេចរូបរាងនៅក្នុងឆ្នាំ ២០២៤ នេះ។ ម៉្យាង ការបើកថ្នាលបណ្តុះបណ្តាលជាអ្វីដែលហ្វេនៗចង់ឃើញខ្លាំងបំផុត ព្រោះពួកគេចង់ឱ្យ វត្តី ចែករំលែកពីបទពិសោធន៍ប្រកួតលើឆាកអន្តរជាតិឱ្យកាន់តែច្រើន ដើម្បីជាប្រយោជន៍ដល់បវរកញ្ញា-បរុសឯកកម្ពុជាយើងទៅថ្ងៃអនាគត៕























Account
Security
Favourite Content