មុននេះបន្តិច 5th Runner up Miss Grand International 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះរូប ៤ សន្លឹកដែលនាងតុបតែងខ្លួន concept Jelly fish (មឹកចាហួយ) ជាមឹកមួយប្រភេទដែលរស់នៅក្នុងទឹកសមុទ្រ មានរូបរាងមូលថ្លាៗទន់ៗស្រដៀងនឹងចាហួយ។


វត្តី ពិតជាស្រស់ស្អាតខ្លាំងណាស់ក្នុងឈុតសម្លៀកបំពាក់ទម្រង់មឹកចាហួយច្នៃដោយហាង សុជា កាត់ដេរ និងរឹតតែជះពន្លឺព្រាកៗពេលនាងកាត់ស្ទីល៍ថតរូបលើកដំបូងជាមួយ Lawoga។ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានដាក់ caption រូបថត concept មឹកចាហួយនេះថា «គេអាចឃើញពន្លឺអ្នកនៅទីភ្លឺ វាជារឿងធម្មតា តែបេីអ្នកអាចភ្លឺបាននៅទីងងឹត ទើបជារឿងអស្ចារ្យ A strong woman stands up for herself. A stronger woman stands up for everybody else»។
ក្រឡេកទៅមើលហ្វេនៗវិញ បានសម្តែងក្តីពេញចិត្តចំពោះ វត្តី ក្នុងការតុបតែងខ្លួនបែបនោះ ព្រោះនាងមើលទៅពិតជាស្រស់ស្អាតអស្ចារ្យខ្លាំងណាស់។ ភាពស្រស់ស្អាតរបស់កូនអ្នកខេត្តព្រះសីហនុរូបនេះ ជះពន្លឺស្អាតដូចបុត្រីដែនសមុទ្រដូច្នោះដែរ។ តោះមើលរូបថត ពេជ្រ វត្តីសារ៉ាវឌ្ឍី តែងខ្លួន Concept មឹកចាហួយ ខាងក្រោមនេះ៖



























Account
Security
Favourite Content