MGC ២ជំនាន់ ចេញមុខស្នើសុំឱ្យគាំទ្រ ពេជ្រ វត្តីសារ៉ាវឌ្ឍី ខណៈមហាជនខឹងសម្បារហូតឈប់បោះឆ្នោត

នៅមិនប៉ុន្មានថ្ងៃទៀតនោះទេ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងហោះចេញពីប្រទេសកម្ពុជា ឆ្ពោះទៅប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមប្រកួតកម្មវិធី Miss Grand International 2022។ ខណៈការប្រកួតអន្តរជាតិកាន់តែខិតជិតមកដល់ ស្រីស្អាតពោរពេញដោយថាមពលរូបនេះ កាន់តែស្វិតស្វាញពង្រឹងសមត្ថភាពខ្លួនឯងគ្រប់ផ្នែក មិនឱ្យអ្នកគាំទ្រខកបំណងលើរូបនាងឡើយ។ សកម្មភាពរបស់ Miss Grand Cambodia 2022 ធ្វើឱ្យអ្នកគាំទ្រលាន់មាត់ឡើងថា បេក្ខភាពតំណាងជាតិកម្ពុជាឆ្នាំនេះពិតជាប្រឹងប្រែងខ្លាំង និងបានត្រៀមខ្លួនទាំងព្រម ដើម្បីតំណាងឱ្យជាតិកម្ពុជាលើវេទិកាប្រកួតអន្តរជាតិដែលនឹងរៀបចំឡើងនាពេលដ៏ខ្លីខាងមុខ។

ក្រោយឃើញបែបនេះ អ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា ក៏មានក្តីរំពឹងខ្ពស់ចំពោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថានឹងអាចពាំនាំយកភាពជោគជ័យមកកម្ពុជាវិញ។

សម្រាប់ឆ្នាំនេះ ស្ថាប័ន Miss Grand International បានបើកឱ្យមានការបោះឆ្នោតតាមរយៈការ Like & Share រូបថតផ្លូវការរបស់បេក្ខភាពនីមួយៗ។ ក្នុងនោះបេក្ខភាពដែលទទួលបានសំឡេងបោះឆ្នោតខ្ពស់ជាងគេទាំង១០ នឹងបានរួមតុអាហារពេលល្ងាចដ៏ពិសេសជាមួយ Mr. Nawat នាយកគ្រប់គ្រង Miss Grand International។

ក្រឡេកទៅមើល កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បេក្ខភាពតំណាងកម្ពុជាវិញ ពីដំបូងក៏មានពិន្ទុនាំមុខគេ ប៉ុន្តែក៏ស្រុតចុះមកវិញ ដោយសារមហាជនអាក់អន់ស្រពោនចិត្តចំពោះ អ្នកគ្រប់គ្រង ដែលរឹងរូសមិនព្រមផ្លាស់ប្តូរឈុតតំណាងជាតិថ្មីឱ្យសក្ដិសម Miss Grand Cambodia 2022 ជាងឈុត «កាហ្វេសែនមនោរម្យភូមិភាគឦសាន» ធ្វើឱ្យស្ថាប័ន Miss Grand រងការរិះគន់យ៉ាងចាស់ដៃ។ ហើយថ្មីៗនេះ មហាជនផ្ទុះការខឹងសម្បារកាន់តែខ្លាំងរហូតនាំគ្នាឈប់បោះឆ្នោតគាំទ្រ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្វើឱ្យបេក្ខភាពកម្ពុជាធ្លាក់ចេញពីតារាង Top 10 pre- arrivedដោយសារពាក្យពេចន៍ក្នុងន័យប្រមាថមាក់ងាយអ្នកគាំទ្ររបស់បុគ្គលល្បីម្នាក់ដែលគេស្គាល់ថាជា VIP Sponsor របស់កម្មវិធីនេះ។

ក្រោយពេលឃើញតួលេខស្រុតចុះជាលំដាប់បែបនេះ ស្រាប់តែអតីត Miss Grand Cambodia ២រូប នាំគ្នាចេញមកស្នើសុំមហាជនឱ្យចូលរួមបោះឆ្នោតគាំទ្រ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 វិញ ក្រោមហេតុផលថា បេក្ខភាពត្រូវការកម្លាំងចិត្ត ការគាំទ្រ និងសាមគ្គីភាព ដើម្បីនាំយកកេរ្តិ៍ឈ្មោះកម្ពុជាទៅលើឆាកអន្តរជាតិ។

ក្នុងនោះ កញ្ញា ប៉ូគឹមថេង​ សុតធីតា​ Miss Grand Cambodia 2021 បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការថា «បងប្អូនប្រជាជនកម្ពុជានៃដួងចិត្តនាងខ្ញុំអើយ អ្វីដែលបេក្ខភាពត្រូវការបំផុតនោះ គឺ កម្លាំងចិត្ត ការគាំទ្រ និងសាមគ្គីភាពនៃបេះដូងខ្មែរ ព្រោះពួកយើងធ្វើ គឺដើម្បីតែកម្ពុជា សូមមេត្តា រួបរួម សាមគ្គីគ្នាជាធ្លុងមួយដើម្បីអោយប្រទេសរបស់យើងកាន់តែមានភាពល្បីល្បាញនៅលើឆាកអន្តរជាតិ ដោយក្តីគោរព ពី នាងខ្ញុំ សុធីតា» ចំណែក កញ្ញា លីវ ជីលី Miss Grand Cambodia 2020 លើកឡើងថា «មិនថាកាលៈទេសៈបែបណាក៏ដោយ ក្នុងនាមនាងខ្ញុំជាខ្មែរ មានបេះដូងនិងឈាមជ័រជាខ្មែរសូមជម្រាបដល់បងប្អូនដែលគាំទ្រវិស័យបរវកញ្ញាទាំងអស់គ្នា ពួកយើងត្រូវតែពួតដៃគ្នា រួបរួមសាមគ្គីគ្នាក្នុងគ្រានេះ ព្រោះនាងខ្ញុំធ្លាប់យល់អារម្មណ៍មួយនេះពិតជាត្រូវការកម្លាំងចិត្តពីបងប្អូនខ្លាំងបំផុត ពេលខ្លះអាចបាក់ទឹកចិត្តក៏ថាបានសង្ឃឹមពុកម៉ែបងប្អូនជួយគាំទ្រពេញទំហឹង ព្រោះគាត់ជាបរវកញ្ញាខ្មែរយើង១រូប ត្រូវទៅប្រកួតនៅលើឆាកអន្តរជាតិ ប្រសិនបើយើង មិនគាំទ្រតើបាននរណាមកគាំទ្រនាងទៅសង្ឃឹមថាពុកម៉ែបងប្អូននៅតែបន្តការគាំទ្រវិស័យមួយនេះអោយរីកចម្រើន»

ក្រៅពី Miss Grand Cambodia 2020 និង Miss Grand Cambodia 2021 ដែលចេញមុខស្នើឱ្យមហាជនងាកមកគាំទ្រMiss Grand Cambodia 2022 វិញ ក៏មានមហាជនមួយចំនួនទៀត ក៏បានចេញមុខសុំឱ្យប្រជាជនខ្មែររួមគ្នាជាធ្លុងមួយ ចូលរួមបោះឆ្នោតឱ្យស្រីស្អាតកូនអ្នកខេត្ត ព្រះសីហនុ នេះឡើងវិញ ដោយលើកឡើងថា បើខឹងគោ កុំវាយរទេះ កុំឱ្យក្មេងស្រីម្នាក់នេះជាអ្នករងថ្មបាក់ ព្រោះសព្វថ្ងៃនាងខិតខំប្រឹងប្រែងខ្លាំងណាស់ដើម្បីបានតំណាងឱ្យប្រទេសកម្ពុជាលើឆាកអន្តរជាតិ។

ក្រឡេកមកមើល កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បើទោះបីជានាងសូវមិនខ្វាយខ្វល់និងការរិះគន់កាលពេលកន្លង ហើយរវល់ពង្រឹងសមត្ថភាពខ្លួនឯងយ៉ាងណាក្តី ប៉ុន្តែលើកនេះនាងឱបដៃឈរមើលអត្រាធ្លាក់ចុះនោះទេ ដោយនាងបានស្រែកសុំប្រជាជនកម្ពុជាឱ្យជួយបោះឆ្នោតឱ្យរូបនាង ដើម្បីនាងមានឱកាសទទួលទានអាហារជាមួយនឹង Mr. Nawat President MGI ដោយនាងបានបង្ហោះឡើងថា «ប្រជាជនកម្ពុជាខ្ញុំត្រូវការអ្នក យេីងរួមគ្នាដេីម្បីកម្ពុជាតេីបានទេ? »

យ៉ាងណាមិញ មកទល់ពេលនេះ គេនៅមិនទាន់ដឹងថា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងអាចឈានចូលដល់ Top 10 pre- arrived ឬអត់ទេ ព្រោះមហាជនដែលធ្លាប់បោះឆ្នោតគាំទ្របេក្ខភាពកម្ពុជាកាលឆ្នាំកន្លងទៅ នាំគ្នាខឹងសម្បារ មិនព្រមចូលរួមបោះឆ្នោតឡើយ ថែមទាំងផ្លែផ្កាពាក្យសម្តីទៅវិញទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ