Miss International Cambodia 2025 សូរ ពេជ្រវលក្ខណ៍ បានទៅដល់ប្រទេសជប៉ុនដោយសុវត្ថិភាព ហើយក៏បានជួបជុំជាមួយបវរកញ្ញា Miss International មកពីបណ្ដាប្រទេសដទៃជាច្រើនរូបផងដែរ។ បវរកញ្ញាខ្មែរដែលមានគ្រប់លក្ខណៈសម្បត្តិ ព្រមទាំងចំណេះដឹងទាំងព្រមរូបនេះ បានចាកចេញពីទឹកដីកំណើតកាលពីថ្ងៃ ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ម្សិលមិញ។


សូរ ពេជ្រវលក្ខណ៍ ជាបេក្ខភាពតំណាងកម្ពុជាលើវេទិកា Miss International 2025 ដែលធ្វើឡើងនៅប្រទេសជប៉ុន ដោយនាងក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បី representing ខ្មែរឲ្យបរទេសបានស្គាល់ និងដឹងឮ។ កញ្ញាជាបេក្ខភាពដែលមានភាពលេចធ្លោមួយរូប ទាំងការរៀបចំខ្លួន និង Beauty with a Purpose។
គ្រាទៅដល់ប្រទេសជប៉ុននាព្រឹកនេះ ពេជ្រវលក្ខណ៍ ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អ្នករៀបចំកម្មវិធី Miss International 2025។ មុនពេលចេញដំណើរ និងគ្រាជាន់ដល់ទឹកដីជប៉ុនភ្លាម ផេក Miss International បានបង្ហោះរូបភាព វលក្ខណ៍ ដើម្បីពីវត្តមានរបស់បេក្ខភាពខ្មែរ។
ការចេញទៅប្រកួតរបស់បវរកញ្ញារូបនេះ មានការជូនដំណើរពីសំណាក់ក្រុមគ្រួសារ និងមិត្តភ័ក្តិដែលជាបវរកញ្ញាដូចគ្នានៅក្នុងក្រុម Cambodia International Models របស់លោក ម៉ែន និមលរ័ត្ន។
គួរបញ្ជាក់ថាកម្មវិធី Miss International 2025 នឹងក្លាយជាបវរកញ្ញាអន្តរជាតិលើកទី៦៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Yoyogi National Gymnasium ក្រុង Shibuya ទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានតំណាងប្រទេសផ្សេងៗទៅដល់៨០ បេក្ខភាពហើយ៕



រូបភាព៖ Miss Cambodia និង Miss International























Account
Security
Favourite Content