សូរ ពេជ្រវលក្ខណ៍ ទៅដល់ជប៉ុនដោយសុវត្ថិភាព និងជួបជុំបវរកញ្ញាដទៃទាំងស្នាមញញឹម

Miss International Cambodia 2025 សូរ ពេជ្រវលក្ខណ៍ បាន​ទៅ​ដល់​ប្រទេស​ជប៉ុន​ដោយ​សុវត្ថិភាព ហើយ​ក៏​បាន​ជួបជុំ​ជាមួយ​បវរកញ្ញា Miss International មកពី​បណ្ដា​ប្រទេស​ដទៃ​ជាច្រើន​រូប​ផង​ដែរ។ បវរកញ្ញា​ខ្មែរ​ដែល​មាន​គ្រប់​លក្ខណៈ​សម្បត្តិ ព្រម​ទាំង​ចំណេះដឹង​ទាំង​ព្រម​រូបនេះ បាន​ចាកចេញ​ពី​ទឹកដី​កំណើត​កាលពី​ថ្ងៃ ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ម្សិលមិញ។

សូរ ពេជ្រវលក្ខណ៍ ជា​បេក្ខភាព​តំណាង​កម្ពុជា​លើ​វេទិកា Miss International 2025 ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ជប៉ុន ដោយ​នាង​ក៏​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី representing ខ្មែរ​ឲ្យ​បរទេស​បាន​ស្គាល់ និង​ដឹង​ឮ។ កញ្ញា​ជា​បេក្ខភាព​ដែល​មាន​ភាព​លេចធ្លោ​មួយ​រូប ទាំង​ការ​រៀបចំ​ខ្លួន និង Beauty with a Purpose។

គ្រា​ទៅ​ដល់​ប្រទេស​ជប៉ុន​នា​ព្រឹក​នេះ ពេជ្រវលក្ខណ៍ ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​អ្នក​រៀបចំ​កម្មវិធី Miss International 2025។ មុន​ពេល​ចេញ​ដំណើរ និង​គ្រា​ជាន់​ដល់​ទឹក​ដី​ជប៉ុន​ភ្លាម ផេក Miss International បាន​បង្ហោះ​រូបភាព វលក្ខណ៍ ដើម្បី​ពី​វត្តមាន​របស់​បេក្ខភាព​ខ្មែរ។

ការ​ចេញ​ទៅ​ប្រកួត​របស់បវរកញ្ញា​រូបនេះ មាន​ការ​ជូនដំណើរ​ពី​សំណាក់​ក្រុម​គ្រួសារ និង​មិត្តភ័ក្តិ​ដែល​ជា​បវរកញ្ញា​ដូចគ្នា​នៅ​ក្នុង​ក្រុម Cambodia International Models របស់​លោក ម៉ែន និមលរ័ត្ន។

គួរ​បញ្ជាក់​ថា​កម្មវិធី Miss International 2025 នឹងក្លាយជាបវរកញ្ញាអន្តរជាតិលើកទី៦៣ ដែលនឹងប្រព្រឹត្តទៅនៅ​ទីក្រុង Yoyogi National Gymnasium ក្រុង Shibuya ទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយ​មាន​តំណាង​ប្រទេស​ផ្សេង​ៗទៅដល់​៨០ បេក្ខភាពហើយ៕

រូបភាព៖ Miss Cambodia និង Miss International



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *