គ្រាន់ផ្ទុះរឿងភ្លាម ពេជ្រ សោភា ផ្ញើសារលើកទឹកចិត្ត វ៉ាឌី ភាលី អតីតកូនក្រុមភ្លែត!

វ៉ាឌី ​ភាលី​ បេក្ខភាព​ The Voice Cambodia រដូវ​កាល​ទី​៣​ ទទួល​បាន​សារ​លើក​ទឹក​ចិត្ត​ពី​មេ​ក្រុម​រូប​ស្រស់​ ពេជ្រ​ សោភា ​ភ្លាម ​​ក្រោយ​ផ្ទុះ​រឿង​ជម្លោះ​ក្នុង​គ្រួសារ​ជាមួយ​ស្វាមី​​។​​​ មិន​ត្រឹម​ជា​គ្រូ​បង្វឹក​ម្នាក់​សម្រាប់​កូន​ក្រុម​របស់​ខ្លួន ​ពេជ្រ​ សោភា​ ជា​បងស្រី ​និង​ជា​អ្នក​លើក​ទឹក​ចិត្ត​ដ៏​ល្អ​មួយ​រូប​ផង​ដែរ ​រាល់​ពេល​​​កូន​ក្រុម​របស់​ខ្លួន​ជួប​ប្រទះ​បញ្ហា មិន​ថា​ម្នាក់​ណា​ក៏​ដោយ​។​

​​ជាក់​ស្ដែង​​​អ្នក​នាង​បាន​សរសេរ​ជា​សារ​លើក​ទឹក​ចិត្ត​ដល់ ​វ៉ាឌី​ ភាលី​ថា​៖​«​​​​​​រឹង​មាំ​ណា​អូន ស្ដាប់​អោយ​បាន ​អូន​មិន​បាន​បាត់​បង់​មនុស្ស​ស្មោះ​ទេ ​គេ​ទេ​ជា​អ្នក​បាត់បង់​មនុស្ស​ល្អ​ ពូកែ ​ឆ្លាត​ មួយ​ទៀត​ដោះ​លែង​ ជូនពរ​គេ​ចុះ​ យើង​អស់​កម្ម​ហើយ​ បង​ជឿ​ថា ​ភាលី​ របស់​បង​អាច​ធ្វើ​បាន​ អូន​មេម៉ាយ​ឥលូវ​ឡូយ​ណាស់​ បើ​ចង់​យំ ​យំ​អោយ​អស់​ ប្រាប់​ខ្លួន​ឯង​ថា ខ្ញុំជា​ហើយ​ ញញឹម​ដើរ​ទៅ​មុខ​ជាមួយ​និង​រឿង​ថ្មីៗ​ណា​»​។​ បន្ទាប់​ពី​ទទួល​បាន​សារ​លើក​ទឹក​ចិត្ត​ពី​សំណាក់​មេក្រុម​ ​បេក្ខភាព​ The Voice Cambodia​ រូប​នេះ​បាន​​ឆ្លើយ​តប​ទៅ​វិញ​ថា​៖ «អរគុណ​អ្នក​គ្រូ​ដែល​តែង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​រូប​ខ្ញុំ​ គ្រប់​ពេល​​នៅ​ពេល​ខ្ញុំ​មិន​សប្បាយ​ចិត្ត​តែង​មាន​វត្តមាន​បង​រហូត​»​។​

យប់​មិញ​នេះ​ដែរ វីដេអូ​ស្វាមី​អតីតបេក្ខភាព​ The Voice Cambodia ដែល​បាន​ចុះ​ចោល​ផ្ទះ​​ និងមិន​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​នាម​ជា​ស្វាមី ​ជាឪពុកថែម​ទាំង​លួច​មាន​ស្រី​ និង​ចោទ​ប្រកាន់​ប្រពន្ធ​ថា​មិន​​បាន​ការ​ មិន​មាន​អេតាស៊ី​វិល ​ទាំង​ដែល​ខ្លួន​បាន​រៀប​ការ​​​មាន​ចាស់​ទុំ​ដឹង​ឮទាំង​សង​ខាង​ ត្រូវ​បាន​ចែក​ចាយ​ពេញ​បណ្ដាញសង្គម​ហ្វេសបុក​។ គ្រាន់តែ វ៉ាឌី ភាលី បង្ហោះ និង​រៀបរាប់​ពី​រឿង​គ្រួសារ​នោះ​ហើយ រូប​នាង​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​មហាជនគ្រប់​ស្រទាប់​វណ្ណៈ ព្រម​ទាំង​អ្នក​សិល្បៈ​រួម​អាជីព​ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន