ការថែទាំរូបសម្រស់ពិតជាសំខាន់ណាស់ សម្រាប់សុភាពនារីក្នុងយុគសម័យឌីជីថលនេះ។ ជាក់ស្តែងតារាចម្រៀងរូបស្រស់ ពេជ្រ សោភា ជាញឹកញាប់តែងតែចែករំលែកតិកនិចថែរក្សាសម្រស់ផ្ទាល់ខ្លួនរបស់នាងឲ្យហ្វេនៗបានដឹង ដែលតិចនិកងាយៗទាំងនេះជួយឱ្យនាងមើលទៅក្មេងជាងវ័យ ខណៈពេលនេះនាងមានអាយុក្បែរ ៤០ ឆ្នាំទៅហើយ។


បន្ទាប់ពីចែករំលែកតិចនិកថែរក្សាសម្រស់ ម្ចាស់បទ «ស្រីល្ងង់» ស្រាប់តែបង្ហើបវិធីសាស្ត្រសម្រកគីឡូយ៉ាងមានប្រសិទ្ធភាពរបស់នាងដល់ហ្វេនៗអាចអនុវត្ត ដើម្បីទទួលបានរាងស្រឡូនស្អាតដូចនាងថែមទៀតផង។ យោងតាមការបង្ហោះលើទំព័រហ្វេសប៊ុក ពេជ្រ សោភា បានឱ្យដឹងថា វិធីសាស្ត្រនេះជួយឱ្យនាងស្រកបាន ១០ គីឡូឯណោះ ក្នុងរយៈពេលត្រឹម ១ ខែ។
គ្រូបង្វឹកក្នុងកម្មវិធី The Voice រូបនេះ បានរៀបរាប់ថា មែនទែនទៅគឺនាងជ្រើសរើសយកការ fasting មកអនុវត្ត ដោយការ fasting នេះ គឺបានន័យថា ការគ្រប់គ្រងរបបអាហារឱ្យបានត្រឹមត្រូវតាមពេលវេលា និងជ្រើសរើសញ៉ាំអាហារឱ្យត្រឹមត្រូវ ដើម្បីជួយឱ្យជំរុញការសម្រកគីឡូវឱ្យកាន់តែមានប្រសិទ្ធភាព។ សោភាព ថានាងញ៉ាំអាហារ ១ ថ្ងៃ ៣ ពេលដូចធម្មតា។
ពេលព្រឹក (៨ ព្រឹក) ៖ ញ៉ាំផ្លែប័រជាមួយគ្រាប់ជី និងអាចញ៉ាំកាហ្វេខ្មៅ តែ ឬទឹកសុទ្ធបាន តែហាមដាច់ខាតកាហ្វេដែលបន្ថែមទឹកដោះគោ។
ថ្ងៃត្រង់ (១២ ថ្ងៃត្រង់) ៖ ញ៉ាំសាច់គោជាប់ខ្លាញ់ជាមួយបន្លែ និងទឹកស៊ុប។
ពេលល្ងាច (៦ ល្ងាច) ៖ ញ៉ាំសាច់ជាមួយបន្លែ។


បន្ទាប់ពីអនុវត្តវិធី fasting នេះមក តារាចម្រៀងវ័យជិត ៤០ ឆ្នាំរូបនេះ ទទួលបានសុខភាពល្អ ស្បែកភ្លឺថ្លាជាងមុន ថែមទាំងគេងលក់ស្រួលជាងមុនទៀតផង។ ដូច្នេះ សម្រាប់សុភាពនារីទាំងឡាយដែលចង់បានរាងស្អាតដូច តារាចម្រៀង ពេជ្រ សោភា លោកអ្នកកុំភ្លេចអនុវត្តវិធី fasting ខាងលើនេះ។
សម្រាប់ការពន្យល់លម្អិតពីវិធី fasting នេះ លោកអ្នកអាចចូលទៅស្តាប់វីដេអូរបស់ តារាចម្រៀង ពជ្រ សោភា នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់នាង ដើម្បីឱ្យការអនុវត្តកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់៕

























Account
Security
Favourite Content