សាកល្បងវិធី fasting តាម ពេជ្រ សោភា ១ ខែស្រកបាន ១០ គីឡូ

ការថែទាំរូបសម្រស់ពិតជាសំខាន់ណាស់ សម្រាប់សុភាពនារីក្នុងយុគសម័យឌីជីថលនេះ។ ជាក់ស្តែងតារាចម្រៀងរូបស្រស់ ពេជ្រ សោភា ជាញឹកញាប់តែងតែចែករំលែកតិកនិចថែរក្សាសម្រស់ផ្ទាល់ខ្លួនរបស់នាងឲ្យហ្វេនៗបានដឹង ដែលតិចនិកងាយៗទាំងនេះជួយឱ្យនាងមើលទៅក្មេងជាងវ័យ ខណៈពេលនេះនាងមានអាយុក្បែរ ៤០ ឆ្នាំទៅហើយ។ 

បន្ទាប់ពីចែករំលែកតិចនិកថែរក្សាសម្រស់ ម្ចាស់បទ «ស្រីល្ងង់» ស្រាប់តែបង្ហើបវិធីសាស្ត្រសម្រកគីឡូយ៉ាងមានប្រសិទ្ធភាពរបស់​នាងដល់ហ្វេនៗអាចអនុវត្ត ដើម្បីទទួលបានរាងស្រឡូនស្អាតដូចនាងថែមទៀតផង។ យោងតាមការបង្ហោះលើទំព័រហ្វេសប៊ុក ពេជ្រ សោភា បានឱ្យដឹងថា វិធីសាស្ត្រនេះជួយឱ្យនាងស្រកបាន ១០ គីឡូឯណោះ ក្នុងរយៈពេលត្រឹម ១ ខែ។ 

គ្រូបង្វឹក​ក្នុង​កម្មវិធី The Voice រូប​នេះ បានរៀបរាប់ថា មែនទែនទៅគឺនាងជ្រើសរើសយកការ fasting មកអនុវត្ត ដោយការ fasting នេះ គឺបានន័យថា ការគ្រប់គ្រងរបបអាហារឱ្យបានត្រឹមត្រូវតាមពេលវេលា និងជ្រើសរើសញ៉ាំអាហារឱ្យត្រឹមត្រូវ ដើម្បីជួយឱ្យជំរុញការសម្រកគីឡូវឱ្យកាន់តែមានប្រសិទ្ធភាព។ ​ សោភាព ថានាងញ៉ាំអាហារ ១ ថ្ងៃ ៣ ពេលដូចធម្មតា។

ពេលព្រឹក (៨ ព្រឹក) ៖ ញ៉ាំផ្លែប័រជាមួយគ្រាប់ជី និងអាចញ៉ាំកាហ្វេខ្មៅ តែ ឬទឹកសុទ្ធបាន តែហាមដាច់ខាតកាហ្វេដែលបន្ថែមទឹកដោះគោ។

ថ្ងៃត្រង់ (១២ ថ្ងៃត្រង់) ៖ ញ៉ាំសាច់គោជាប់ខ្លាញ់ជាមួយបន្លែ និងទឹកស៊ុប។

ពេលល្ងាច (៦ ល្ងាច) ៖ ញ៉ាំសាច់ជាមួយបន្លែ។

បន្ទាប់ពីអនុវត្តវិធី fasting នេះមក តារាចម្រៀងវ័យជិត ៤០ ឆ្នាំរូបនេះ ទទួលបានសុខភាពល្អ ស្បែកភ្លឺថ្លាជាងមុន ថែមទាំងគេងលក់ស្រួលជាងមុនទៀតផង។ ដូច្នេះ សម្រាប់សុភាពនារីទាំងឡាយដែលចង់បានរាងស្អាតដូច តារាចម្រៀង ពេជ្រ សោភា លោកអ្នកកុំភ្លេចអនុវត្តវិធី fasting ខាងលើនេះ។ 

សម្រាប់ការពន្យល់លម្អិតពីវិធី fasting នេះ លោកអ្នកអាចចូលទៅស្តាប់វីដេអូរបស់ តារាចម្រៀង ពជ្រ សោភា នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់នាង ដើម្បីឱ្យការអនុវត្តកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម