Miss Cosmo Cambodia 2025 ផន ស្រីពី សម្រេចបង្វែរថវិកាដែលទទួលបានពីមហាជនសម្រាប់ការ Vote ក្នុងកម្មវិធី Miss Cosmo 2025 មកទុកជួយដល់ពលរដ្ឋខ្មែរនៅតាមតំបន់ជួរព្រំដែនដែលកំពុងភៀសខ្លួន និងជួបការលំបាកដោយសារការបាញ់ប្រហាររបស់ទ័ពសៀមជំនួសវិញ។

ដំណឹងផ្លូវការនៃការបាញ់ប្រហាររបស់ទ័ពសៀមមកលើដែនអធិបតេយ្យភាពកម្ពុជា នាវេលាព្រឹកថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២៥ បានធ្វើបវរកញ្ញាតំណាងប្រទេស ផន ស្រីពី សម្រេចចិត្តភ្លាមៗ ក្នុងការបង្វែរទឹកប្រាក់នៃការ Vote ធ្វើរឿងដើម្បីជាតិនិងប្រជាជនកម្ពុជាវិញ។ ស្រីពី បានបង្ហោះលើអាខោនផ្លូវការយ៉ាងដូច្នេះថា៖ «ថវិកាដែលបានមកពីបងប្អូនសម្រាប់ការ vote ខ្ញុំសុំមិនចំណាយទៅលើការVoteនោះទេ ថវិកាទាំងនេះនាងខ្ញុំនឹងទុកជាជំនួយសម្រាប់បងប្អូនខ្មែរយើងដែលកំពុងជួបទុក្ខលំបាក»។




មហាជនអ្នកតានដានវិស័យបវរកញ្ញាប្រាកដជាបានជ្រាបហើយថារាល់ការប្រកួតតំណាងប្រទេស បវរកញ្ញានីមួយៗត្រូវស្វែងរកសន្លឹកឆ្នោតគាំទ្រឱ្យបានច្រើន និងខ្ពស់ជាងបេក្ខភាពផ្សេងៗដើម្បីមានឱកាសឈានចូល Top ជ្រៅក្នុងកម្មវិធី។ តួយ៉ាងដូចជា ស្រីពី ដែលកំពុងមានវត្តមានតំណាងឱ្យកម្ពុជាលើវេទិកាអន្តរជាតិនៅប្រទេសវៀតណាម ដោយបវរកញ្ញារូបនេះបង្ហាញពីការខ្វាយខ្វល់ចំពោះប្រទេស និងប្រជាជនរបស់នាងវិញ ដោយសម្រេចបង្វែរទឹកប្រាក់ដែលបានពីការ Vote ដើម្បីជួយដល់ពលរដ្ឋខ្មែរដែលកំពុងតែជួបការលំបាកដោយសារសង្គ្រាម។
គួរឱ្យដឹងថា នាវេលាព្រឹកថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២៥ ទ័ពសៀមបានបើកការបាញ់ប្រហារមកលើដែនអធិបតេយ្យភាពកម្ពុជាបណ្ដាលឱ្យទាហាននិងពលរដ្ឋខ្មែរស្លូតត្រង់ជាច្រើននាក់ស្លាប់ និងរងរបួស។ ហេតុការណ៍ដ៏ អាក្រក់នេះបានបង្ខំឱ្យប្រជាពលរដ្ឋខ្មែរក្មេង-ចាស់ ប្រុស-ស្រី ចាកចេញពីលំនៅឋានដើម្បីរកទីជម្រកសុវត្ថិភាពខណៈលេណដ្ឋានដែលជីកនៅក្បែរផ្ទះពុំអាចទប់ទល់ និងសព្វាវុធធុនធ្ងន់របស់ចោរសៀមបាននោះឡើយ៕
រូបភាព ៖ Phorn Sreypii-ផន ស្រីពី























Account
Security
Favourite Content