Miss Grand Cambodia ២ ជំនាន់ចេញ​មុខ​ទាមទារ​យុត្តិធម៌​​ភ្លាម ​ក្រោយ​​​កើត​​រឿងនេះឡើង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

Miss Grand Cambodia 2023 ភឹម ស្រី​នោ និង Miss Grand Cambodia 2021 ប៉ូគឹមថេង សុតធីតា បាន​ចេញ​មុខ​ទាមទារ​យុត្តិធម៌​ឱ្យ​កម្ពុជា ​ខណៈ​ផ្ទុះ​ការ​វែក​ញែក​ជុំវិញ​រឿង​រ៉ាវ​ដ៏​ក្ដៅ​គគុកនៃការដកហូតសិទ្ធិកម្ពុជាលែងឱ្យធ្វើជាម្ចាស់ផ្ទះ MGI ​​កាល​ពី​​ម្សិល​មិញ​នេះ​។

​មហាជន​អ្នក​អ្នក​តាម​ដាន​កម្មវិធី​ Miss Grand International ប្រាកដ​ជា​បាន​ជ្រាប​ហើយ​ថា ​កម្ពុជា​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​រៀប​ចំ​កម្មវិធី​ MGI 2024 ដោយ​សហការ​ជាមួយ​ប្រទេស​ថៃ ​ប៉ុន្តែ​ដោយ​សារ​តែ​មាន​បញ្ហា​មួយ​បាន​កើត​ឡើង​នា​យប់​ថ្ងៃ​ទី​៦ ​ខែ​តុលា ​​ម្សិល​មិញ​​ធ្វើ​ឱ្យ​ម្ចាស់​ស្ថាប័ន ​MGI​ ដក​ហូត​សិទ្ធិ​លែង​ឱ្យ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​ដោយ​យោងលើមូលហេតុយ៉ាងដូច្នេះថា៖ «យើង​សោកស្ដាយ​ក្នុង​ការ​ជូន​ដំណឹង​ថា ប្រទេស​កម្ពុជា​នឹង​លែង​ធ្វើ​ជា​ប្រទេស​ម្ចាស់​ផ្ទះ​របស់​យើង​ទៀត​ហើយ ដោយសារ​តែ​ស្ថាប័ន​ម្ចាស់​ផ្ទះ​មិន​អាច​បំពេញ​តម្រូវការ​ដូច​មាន​ចែង​ក្នុង​កិច្ចសន្យា នៃ​កិច្ច​ព្រមព្រៀង​ម្ចាស់ផ្ទះ។ ជាអកុសល ពួកគេ​មិន​អាច​ផ្តល់​សេវាកម្ម​ដែល​ស្រប​តាម​ស្តង់ដារ​របស់​ស្ថាប័ន Miss Grand International (MGI) បានទេ។ យើង​សូម​កោតសរសើរ​​ចំពោះ​ការ​យោគយល់​របស់​អ្នក ហើយ​ទន្ទឹង​រង់ចាំ​ការ​គាំទ្រ​បន្ត​របស់​អ្នក»។ តាម​រយៈ​ការ​បង្ហោះ​ជូន​ដំណឹង​នេះ​ដែរ​បាន​ធ្វើ​ឱ្យ​ស្ថាប័ន ​Miss Grand Cambodia ​ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​រហូត​ផ្ទុះ​ការ​ជជែក​វែក​ញែក​នៅ​ក្នុង​រឿង​មួយ​នេះ​។ ​

ក្នុង​នោះ​ដែរ​ Miss Grand Cambodia 2023 ​ភឹម ​ស្រី​នោ ​ក៏​បាន​ចេញ​មុខ​ទាម​ទារ​យុត្តិធម៌​ឱ្យ​កម្ពុជា​តាម​រយៈ​សារ​មួយ​ដែល​មាន​ន័យ​ថា​៖ #Savemycountry #respectmycoutry #JUSTICEFORCAMBODIA 🇰🇭 មិនតែប៉ុណ្ណោះ ​Miss Grand Cambodia 2021 ប៉ូគឹមថេង សុតធីតា ក៏​បានបង្ហោះ​សារនៅលើអាខោនហ្វេសបុករបស់ខ្លួនដែរថា៖ «ភាពជាសន្តិភាព ការកាពារ និងយុត្តិធម៍ ដែលប្រទេសរបស់ខ្ញុំទាំងមូលសមនិងទទួលបាន 🇰🇭🙏🏻❤️ ប្រទេសនីមួយៗមានកត្តិយសជាតិរៀងៗខ្លួន សូមរៀនចេះគោរពនិងអោយតំលៃគ្នាទៅវិញ ទៅមក 🇰🇭»។

គួរ​ឱ្យ​ដឹង​ដែរ​ថាជុំវិញ​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​កាល​ពី​យប់​ម្សិល​មិញ​នេះ​ត្រូវ​បាន​ភាគី​ទាំង​សង​ខាង​ប្រកាន់​គោល​ជំហរ​រៀង​ខ្លួន ​រហូត​ធ្វើ​ឱ្យ​ប៉ះពាល់​ជាច្រើន​ដល់​គ្រប់​ភាគីហើយ​ Miss Grand Cambodia 2024 ប៊ី សុធារី ក៏​លេង​ទៅ​ប្រកួត​បន្ត​នៅ​ថៃ​ទៀត​ផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *