Freshieboy លេខ១ ប៉ែន ច័ន្ទសិទ្ធ ទទួលមរណៈភាពព្រោះជំងឺ

មុន​នេះ​បន្តិច វិស័យ​សិល្បៈ​បាន​ទទួល​ដំណឹង​សោកសៅមួយ គឺ Freshie boy ​ជំនាន់​ទី​៨ និង​ជា​តារា​សម្ដែង ប៉ែន ច័ន្ទសិទ្ធ បាន​ទទួល​មរណភាព​ហើយ។ នេះ​បើ​តាម​ការ​បង្ហោះ​នៅ​លើ​អាខោន​ហ្វេស​ប៊ុក ​ថៃ នរ:ពិទូ បាន​បង្ហោះ។

ដំណឹង​ដ៏​សែន​រន្ធត់​ដែល​ទទួល​បាន​មុន​នេះ​ពី​សំណាក់​​អតីត​ហ្វ្រសស៊ី​ប៊យ​លេខ​១ លោក ​ថៃ នរ:ពិទូ បាន​ឱ្យ​ដឹង​ថា តារា​សម្ដែង និង​ជា​ហ្វ្រសស៊ី​ប៊យ​ជំនាន់​ទី​៨ ប៉ែន ច័ន្ទសិទ្ធ បាន​ទទួល​មរណភាព​​​នាថ្ងៃ​២ មីនា ២០២៥។ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់លាស់ថា freshie boy ​លេខ​១ ឆ្នាំ ២០០៩ រូប​នេះ​​ស្លាប់​ដោយសារ​អ្វី​​​នោះ​ទេ។

តាម​ការ​ឱ្យ​ដឹង​ពី​មិត្តភក្តិ​របស់​លោក ប៉ែន ច័ន្ទសិទ្ធ បាន​ឱ្យ​ដឹង​ថា កន្លង​មក សិទ្ធិ ​​មាន​បញ្ហា​សុខភាព​ដែល​ទាក់ទង​ទៅ​នឹង​ជំងឺ​ថ្លើម។ មួយវិញទៀត ​រយៈ​ការ​បង្ហោះ​នៅ​លើ​អាខោន Lotus Somanea បាន​ឱ្យ​ដឹង​បន្ថែម​អំពី​ស្ថានភាព​មុន​ការ​ស្លាប់​របស់ ប៉ែន ច័ន្ទសិទ្ធិ ​ចែក​ឋាន​ព្រោះ​រោគាពាធ ដោយ​សារ​​​មិន​អាច​ពិសា​អាហារ​បានអស់​រយៈពេល​ច្រើន​ខែ​។​​​​ យ៉ាង​ណា​មិញ​ក្រោយ​ទទួល​ព័ត៌​ដ៏​រន្ធត់​មួយ​នេះ​បណ្ដា​មហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសបុក​បាន​នាំ​ចូល​ខមិន​រំលែក​ទុក្ខ​ដល់​តារា​សម្ដែង ប៉ែន ច័ន្ទសិទ្ធ ដែល​បាន​បាត់​បង់​ជីវិត​ទាំង​វ័យ​ក្មេង​បែប​នេះ។

គួរ​ឱ្យ​ដឹង​ដែរ​ថា ប៉ែន ច័ន្ទសិទ្ធិ បាន​សម្ដែង​ក្នុងវីដេអូចម្រៀង​សាច់រឿង មានចំណងជើងថា “You are My Dream” ដែល​ច្រៀងដោយ​ សុខ រក្សា និង លី អ៊ីវ៉ាធីណា។ វីដេអូចម្រៀងនោះបានចេញផ្សាយនៅក្នុងឆ្នាំ ២០១០ ហើយក៏ធ្វើឲ្យ​កេរ្តិ៍ឈ្មោះលោក​ល្បីល្បាញ​មក​ទល់​សព្វថ្ងៃ៕

រូបភាព៖ Chan Seth Pen



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New



Leave a Reply

Your email address will not be published.Required fields are marked *