ផេនខេក Live បកស្រាយដើមទងរឿងចេញសែកអត់លុយឱ្យម្ចាស់បំណុល

រឿងរ៉ាវ​តារា​កំប្លែង​ភេទ​ទី​៣ ផេនខេក ជំពាក់​បំណុល​គេ​វ័ណ្ឌក ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ១៥ ម៉ឺន​ដុល្លារ ត្រឹម​រយៈពេល ២ ឆ្នាំ និង​ត្រូវ​ម្ចាស់​បំណុល​ទម្លាយ​ចរិត​ពិត និង​ការ​ដែល​នាង​បាន​ចេញ​សែក​ស្អុយ​ទៅ​ម្ចាស់​បំណុល​នោះ បាន​កំពុង​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​គគុក លើ​បណ្ដាញ​សង្គម និង​ឈាន​ទៅ​ដល់​ការ​វែកញែក​ពី​សំណាក់​មហាជន។

ចំពោះ​ហេតុផល​នៃ​ការ​ជំពាក់​គេ​វ័ណ្ឌក​នេះ ត្រូវ​តារា​កំប្លែង​ទើប​ប្រកាស​លែង​ប្ដី​ឱ្យ​ដឹង​តាមរយៈ​ការ Live ថា ដំបូង​ឡើយ​នាង​ជំពាក់​គេ​ត្រឹម ១៦ ០០០ ដុល្លារ​ប៉ុណ្ណោះ តែ​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ រយៈពេល​ជាង ២ ឆ្នាំ ធ្វើ​ឱ្យ​នាង​គ្មាន​ចំណូល​ទាល់​តែ ហើយ​ព្រោះ​តែ​ភាព​ភ័យ​ខ្លាច នាង​បាន​ខ្ចី​លុយ​អ្នក​នេះ​បង្វិល​ឱ្យ​អ្នក​នោះ បង្វិល​ទៅ​បង្វិល​មក​រហូត​ការ​ប្រាក់​កាន់តែ​កើន​ឡើង​ៗ រហូត​ដល់ ១៥ ម៉ឺន​ដុល្លារ​ដូច្នេះ​ទៅ។

ក្នុង​ថ្ងៃ Live នោះ​នាង​ទទួល​ស្គាល់​កំហុស តារា​កំប្លែង​ភេទ​ទី​៣​រូប​នេះ​ក៏​បាន​លើក​ដៃ​សំពះ​សូម​ឱ្យ​ម្ចាស់​បំណុល​ទុក​ពេល​ឱ្យ​នាង​រក​លុយ​មក​សង​វិញ បើ​ទោះបី​ពេល​នេះ​ស្ថានភាព​ផ្លូវ​ចិត្ត​នាង​កំពុង​ស្រុត​ចុះ ដោយសារ​ទើប​លែងលះ​ជាមួយ​ស្វាមី ក៏​នាង​នៅតែ​អះអាង​ថា នាង​នឹង​ចូល​ខ្លួន​ដោះស្រាយ​ឱ្យ​ម្ចាស់​បំណុល​មិន​រត់​ទៅ​ណា​ទេ តែ​នាង​ក៏​បាន​សុំ​ចិត្ត​ឱ្យ​បណ្ដា​ក្រុមហ៊ុន និង​កម្ម​វិធី​ផ្សេង​ៗ​នៅតែ​បន្ត​ជួល​នាង​ធ្វើការ ដើម្បី​មាន​ប្រាក់​ចំណូល​យក​ទៅ​សង​ម្ចាស់​បំណុល​ទាំងឡាយ។

ពិត​ដូច​អ្វី​ដែល​បាន​ប្រាប់​ទៅ​មហាជន ពិធី​ការិនី​មាឌ​ធំ កាលពី​យប់​មិញ​នេះ បាន​ចេញ​មុខ Live លក់​ផលិតផល ដើម្បី​រក​ប្រាក់​មក​សង​ម្ចាស់​បំណុល​ពិត​មែន ប៉ុន្តែ​មុន​ការ Liveលក់​នាង​ក៏​បាន​ឆ្លៀត​ឆ្លើយ​សំណួរ​អ្នក​គាំទ្រ ដែល​ចោត​សួរ​តាមរយៈ Comment ផង​ដែរ។ ជុំវិញ​រឿង ផេនខេក ជំពាក់​បំណុល​គេ ១៥ ម៉ឺន​ដុល្លារ​នេះ មហាជន​មាន​ការ​ចាប់​អារម្មណ៍​លើ​រឿង​មួយ នោះ​គឺ​ត្រង់​ចំណុច ផេនខេក ចេញ​សែក​ស្អុយ (ចេញសែកអត់លុយ) ឱ្យ​ម្ចាស់​បំណុល​ដោយ​​របៀប​ណា? ហេតុអ្វី​ទើប​ចេញ​សែក​ស្អុយ​បែប​នេះ?

ពាក់ព័ន្ធ​រឿង​នេះ ផេនខេក បាន​បកស្រាយ​ថា ដំបូង​ឡើយ​នាង​មិន​មែន​សុខ​ៗ​ទៅ​ស៊ីញេ​សែក​សង​គេ​ទាំង ដឹង​ថា​ខ្លួន​ឯង​អត់​មាន​លុយ​នោះ​ទេ ការ​ពិត​ទៅ​នៅ​ពេល​នាង​ទៅ​ខ្ចី​លុយ​ពី​ម្ចាស់​បំណុល ខាង​ភាគី​ម្ចាស់​បំណុល​មិន​ចាំបាច់​មាន​វត្ថុ ឬ​ទ្រព្យ​តម្កល់​ទេ គ្រាន់តែ​ភាគី​ម្ចាស់​បំណុល​ថា ឱ្យ​តែ​មាន​សែក​តម្កល់​មួយ​សន្លឹក​បាន​ហើយ តែ​រូប​នាង​ផ្ទាល់​មិន​បាន​ដឹង​នោះ​ទេថា សែក​នោះ​ជា​អ្វី ប្រើប្រាស់​យ៉ាង​មិញ​ក៏​មិន​ដឹង​ដែរ ទើប​ភាគី​ម្ចាស់​បំណុល​ណែនាំ​នាង​ឱ្យ​ទៅ​ធនាគារ ឱ្យ​គេ​ចេញ​សែក​នោះ​មក ដើម្បី​ជា​តម្កល់​ឱ្យ​ធ្ងន់​ចិត្ត​ទាំងអស់​គ្នា (សំដៅ​ថា ផេនខេក បាន​ខ្ចី​លុយ​ភាគី​ម្ចាស់​បំណុល) ទើប​នាង​សម្រេច​ចិត្ត​ថា ៖អូខេ! បើ​គ្រាន់​តែ​បែប​នេះ​គឺ​អត់​អី​ទេ ខ្ញុំ​ធ្វើ ព្រោះ​ពេល​នោះ​ទល់​លុយ​ហើយ យើង​ពិបាក យើង​ត្រូវការ​លុយ​យក​មក​ដោះ​ទាល់​អ្វី​ផ្សេង​ទៀត។

ពិធី​ការិនី​រូប​នេះ​បន្ត​ថា ការ​ហ៊ាន​ធ្វើ​សែក​នោះ គឺ​ព្រោះ​នាង​គិត​ថា នាង​មាន​លទ្ធភាព​សង​គេ ហើយ​គ្មាន​គម្រោង​គេចវេះ ឬ​ខ្លាច​គេ​ប្ដឹង​ចាប់​ទេ ដោយសារ​ពេល​នោះ​គឺ​មុន​ពេល​ស្រុក​ទេស​កើត​មាន​ជំងឺ​កូវីដ១៩ នាង​គិត​ថា​ខ្លួនឯង​ក៏​មាន​ការងារ​ធ្វើ មាន​លទ្ធភាព​សង​លុយ​ទាំងនោះ និង​បន្ត​សង​ទាល់​តែ​អស់។

សរុប​ដោយ​ខ្លី ផេនខេក ថា​រឿង​សែក​ដែល​បាន​ចេញ​ឱ្យ​គេ​នោះ គឺ​ដោយសារ​ត្រូវ​តម្កល់​សែក​នោះ​ឱ្យ​គេ ដោយសារ​ពេល​ខ្ចី​នោះ​គឺ​នាង​អត់​មាន​ដាក់​ទ្រព្យ​តម្កល់​ទេ ការ​តម្កល់​នោះ គឺ​ដើម្បី​ធានា​ថា​បើ​នាង​រត់​គេចវេះ ឬ​មិន​សង​លុយ​គេ នោះ​គេ​មាន​សិទ្ធ​ប្ដឹង ដោយ​យោង​ថា​បុគ្គល​ម្នាក់​នេះ​បាន​ចេញ​សែក​ឱ្យ​គេ ហើយ​មិន​សង​លុយ​គេ​អី​បែប​ហ្នឹង​ទៅ។ នេះ​ជា​ការ​ដក​ស្រង់​សម្ដី​បកស្រាយ​របស់ ផេនខេក នៅ​ក្នុង​ការ Live។

យ៉ាងណាមិញ ពាក់ព័ន្ធ​ការ​ចេញ​សែក​ស្អុយ​នេះ ក្រុម​ការងារ AMS មិន​អាច​ទាក់ទង​ភាគី​ម្ចាស់​បំណុល ផេនខេក ដើម្បី​សួរនាំ​ព័ត៌មាន​បន្ថែម​បាន​ទេ ដោយសារ​លេខ​ទូរសព្ទ​មិន​អាច​ទំនាក់ទំនង​បាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ