កាលពីយប់មិញផ្ទុះព័ត៌មានចុះបិទហាងកែសម្ផស្សយីហោ S88 Beauty ផ្សារថ្មី ក្រោយបណ្ដាលឲ្យអតិថិជនម្នាក់រងគ្រោះធ្ងន់ធ្ងរ ដែលជនរងគ្រោះត្រូវបានគេទម្លាយឲ្យដឹងថា ជាភរិយាតារាកំប្លែងស្ងួត នាយ ពាក់មី។

នៅមុននេះបន្តិចតារាកំប្លែងនាយ ពាក់មី បានចេញមកបញ្ជាក់ថាភរិយាលោក ពិតជារងគ្រោះដោយសារទៅទទួលសេវាកម្មមួយកន្លែងនៅម្ដុំផ្សារធំថ្មីនោះមែន។ លោកបានសរសេររៀបរាប់នៅលើហ្វេសប៊ុកថា “ប្រពន្ធខ្ញុំសង្គ្រោះបន្ទាន់នៅបន្ទប់ ICU 2ថ្ងៃហើយ បន្ទាប់ពីគាត់បានព្យួរសេរ៉ូមអោយសាច់សរ នៅមជ្ឈមណ្ឌលកែសម្ភស្ស S88 Beauty នៅថ្ងៃពុធ ទី2 ម៉ោង1រសៀល តើម្ចាស់ S88 Beauty ទាំង13សាខា ជានរណា“?
ក្នុងនោះបើតាមការចុះផ្សាយព្រោងព្រាតបានបញ្ជាក់ថា ការចុះទៅបិទហាងកែសម្ផស្សនោះ បន្ទាប់ពីរកឃើញថាទីតាំងមួយកន្លែងនេះមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងកែសម្ផស្ស ចាក់សេរ៉ូម ខូលជិនប្រពន្ធតារាសម្តែង នាយ ពាក់មី បណ្ដាលឲ្យរងរបួសធ្ងន់។ ដោយទីតាំងហាងខាងលើនោះស្ថិតនៅផ្ទះលេខ ១១០ E0 តាមបណ្តោយផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។ នេះបើយោងតាមការផេក 24h news២៤ម៉ោងព័ត៌មាន។

ចំពោះមូលហេតុច្បាស់លាស់ដែលបណ្ដាលឲ្យភរិយាតារាកំប្លែងនាយ ពាក់មី មានបញ្ហារហូតដល់ចូលសង្គ្រោះបន្ទាន់ មិនទាន់ដឹងលម្អិតឡើយ ដោយបានបញ្ជាក់ថា លោកមិនទាន់ផុសអីទេ ទុកអោយសមត្ថកិច្ចធ្វេីការសិន៕

























Account
Security
Favourite Content