ប្រពន្ធ ពាក់មី នៅបន្ទប់សង្គ្រោះបន្ទាន់ ២ថ្ងៃ ក្រោយព្យួរសេរ៉ូមសាច់ស

កាល​ពី​យប់មិញ​ផ្ទុះ​ព័ត៌មាន​ចុះ​បិទ​ហាង​កែ​សម្ផស្ស​យីហោ S88 Beauty ផ្សារ​ថ្មី ក្រោយ​បណ្ដាល​ឲ្យ​អតិថិជន​ម្នាក់​រងគ្រោះ​ធ្ងន់ធ្ងរ ដែល​ជនរងគ្រោះ​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ថា ជា​ភរិយា​តារា​កំប្លែង​ស្ងួត នាយ ពាក់មី។

នៅ​មុន​នេះ​បន្តិច​តារា​កំប្លែង​នាយ ពាក់មី បាន​ចេញ​មក​បញ្ជាក់​ថា​ភរិយា​លោក ពិតជា​រងគ្រោះដោយសារ​ទៅ​ទទួល​សេវាកម្ម​មួយ​កន្លែង​នៅ​ម្ដុំ​ផ្សារ​ធំ​ថ្មី​នោះ​មែន​។ លោក​បាន​សរសេរ​រៀបរាប់​នៅ​លើ​ហ្វេសប៊ុក​ថា “ប្រពន្ធ​ខ្ញុំ​សង្គ្រោះ​បន្ទាន់​នៅ​បន្ទប់ ICU 2ថ្ងៃ​ហើយ បន្ទាប់​ពី​គាត់​​បាន​ព្យួរ​សេរ៉ូម​អោយ​សាច់​សរ​ នៅ​មជ្ឈមណ្ឌល​កែ​សម្ភស្ស​ S88 Beauty​ នៅ​ថ្ងៃ​ពុធ​ ទី2​ ម៉ោង1រសៀល តើម្ចាស់​ S88​ Beauty ទាំង13សាខា​ ជា​នរណា“?

ក្នុង​នោះ​បើ​តាម​ការ​ចុះផ្សាយ​ព្រោងព្រាត​បាន​បញ្ជាក់​ថា ការ​ចុះ​ទៅ​បិទ​ហាង​កែសម្ផស្ស​នោះ បន្ទាប់ពី​រក​ឃើញ​ថា​ទីតាំង​មួយ​កន្លែង​នេះ​មិន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ និង​កែ​សម្ផស្ស​ ចាក់​សេរ៉ូម​ ខូលជិន​ប្រពន្ធ​តារា​សម្តែង​ នាយ ពាក់មី បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់។ ដោយ​​ទីតាំង​ហាង​ខាង​លើ​នោះ​ស្ថិត​នៅ​ផ្ទះ​លេខ ១១០ E0 តាមបណ្តោយផ្លូវលេខ៥៣​ សង្កាត់ផ្សារថ្មី៣​ ខណ្ឌ​ដូនពេញ។ នេះ​បើ​យោង​តាម​ការ​ផេក 24h news២៤ម៉ោងព័ត៌មាន។

ចំពោះ​មូលហេតុ​ច្បាស់លាស់​ដែល​បណ្ដាល​ឲ្យ​ភរិយា​តារា​កំប្លែង​នាយ ពាក់មី មាន​បញ្ហា​រហូត​ដល់​ចូល​សង្គ្រោះ​បន្ទាន់ មិន​ទាន់​ដឹង​លម្អិត​ឡើយ ដោយ​​បាន​បញ្ជាក់​ថា លោកមិនទាន់ផុសអីទេ​ ទុកអោយសមត្ថកិច្ច​ធ្វេីការសិន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ