ទីបំផុតតារាចម្រៀងរាងតូចច្រឡឹង សុវត្ថិឌី ធារីកា ដាច់ចិត្តបង្ហាញមុខមាត់អនាគតកូនកំលោះរបស់នាងហើយ បន្ទាប់ពីដើរចែកធៀបការជូនមិត្តភ័ក្ត និងសិល្បករ-សិល្បការនីក្នុងរង្វង់សិល្បៈតែម្នាក់ឯងច្រើនថ្ងៃមកនេះ។
តួយ៉ាង មុននេះបន្តិចទំព័រហ្វេសប៊ុកផ្លូវការរបស់ ធារីកា បានបង្ហោះរូបថត Pre-wedding យ៉ាងស្រស់ស្អាតជាច្រើនសន្លឹក លើទឹកដីសៀមរាប បង្ហាញពីមុខមាត់កំលោះអាថ៌កំបាំង សូផានិត ដែលជាអនាគតស្វាមីត្រៀមដឹកដៃគ្នាចូលរោងការនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ ភ្ជាប់ជាមួយរូបថតស្អាតៗ នាងតូច ធារីការៀបរាប់ថា «អរគុណបងអោយអូនមានថ្ងៃនេះ»។
គ្រាន់តែបង្ហោះរូបថត Pre-wedding ភ្លាម ហ្វេនៗ និងតារាល្បីៗជាច្រើនបាននាំគ្នាចូលទៅ Comment អបអរសាទរតារាចម្រៀងរូបនេះមុនថ្ងៃមង្គលការមកដល់ទៅទៀត។ ទស្សនារូបភាព Pre-wedding របស់ សុវត្ថិឌី ធារីកា និងកំលោះសង្ហា សូផានិត ខាងក្រោមនេះ៖
































Account
Security
Favourite Content