កាលពីប៉ុន្មានថ្ងៃមុន ស៊ីន យូប៊ីន បានធ្វើឲ្យមហាជនស្រឡាំងកាំងជាមួយវត្តមាននាងក្នុងកម្មវិធី Dior Fashion 2023 លើទឹកដីបារាំង។ តួឯកស្រីក្នុងរឿង «លួចស្នេហ៍គូដណ្ដឹង» ជាតារាស្រីសម្ដែងខ្មែរ កំពុងត្រូវប៉ាន់ទីផ្សារក្រៅប្រទេស ហើយនាងក៏ជាតារាខ្មែរម្នាក់គត់ ដែលត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធី Christain Dior Haute Couture Spring Summer2023។
បើនិយាយដល់ outfit ដែល freshie girl លេខ១ ឆ្នាំ ២០១២ រូបនោះស្លៀកចូលរួមកម្មវិធី Dior មួយតួខ្លួន គឺជាប្រេន Dior ទាំងអស់ លើកលែងតែស្បែកជើងជាប្រេន LV។ នេះបើយោងតាមការបកស្រាយរបស់លោក ហា រ៉ាយុទ្ធ ដែលជាម្ចាស់ហាងលក់សម្លៀកបំពាក់ប្រេនល្បីៗ។
បើទោះជាមានឱកាសបានទៅដើរម៉ូដនៅអឺរ៉ុប តែតារាស្រីខ្មែររូបនោះបានជ្រើសរើសឈុតបែបសុភាព តែមើលទៅស្រស់ស្អាត និងទាក់ទាញភ្នែកមនុស្សគ្រប់គ្នាដែលមានវត្តមាននៅទីនោះ។ រឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយទៀត គឺសង្សាររបស់ ខាត់ វ៉ៃហាំង ពីមុនមកមិនដែល show off របស់ប្រេនៗឡើយ បើទោះជានាងប្រើប្រចាំថ្ងៃក៏ដោយ។ ខាងក្រោមគឺជាតម្លៃ Item ដែលតារាស្រីសាច់សខ្ចីរូបនោះបានស្លៀកពាក់ទៅចូលរួមក្នុងនាមជាភ្ញៀវកម្មវិធី Dior៖

ទី១ មួក មានឈ្មោះថា DIOR ARTY BERET តម្លៃ ៩៩០ ដុល្លារ តែក្នុងវិបសាយខ្លះ ១ ៤៦៣ ដុល្លារ

ទី២ អាវស និងសំពត់ខាងក្នុង មានឈ្មោះថា SHIT WITH BEE EMBROIDEY ១ ៣០០ ដុល្លារ និងសំពត់ FLARED SKIRT ២ ៤០០ ដុល្លារ
ទី៣ អាវក្រៅ DIORALPS LONG DOWN JACKET មានតម្លៃ ៤ ០០០ ដុល្លារ

ទី៤ ខ្សែក្រវាត់ 30 MONTAIGNE BELT មានតម្លៃ ៦៨០ ដុល្លារ

ទី៥ ស្បែកជើង មានឈ្មោះថា Louis Vuitton Star Trail Ankle Bootតម្លៃ ២ ៦០០ ដុល្លារ























Account
Security
Favourite Content