ក្រុមហ៊ុន Pizza Hut បង្កើត​កំណត់​ត្រា​ភីហ្សា​ធំ​បំផុត​ក្នុង​លោក

Pizza Hut បាន​កាន់​កាប់​កំណត់ត្រា​ពិភព​លោក​ Guinness សម្រាប់ «ភីហ្សា​ធំ​បំផុត​របស់​ពិភព​លោក» ជា​ផ្លូវ​ការ​ និង​យ៉ាង​មោទនភាព​​ ក្រោយ​ការ​ចាប់​ផ្ដើម​​ធ្វើ​នំ​មួយ​នេះ​តាំង​​ពី​ថ្ងៃ​ទី ១៨ ខែ​មករា ដែល​មាន​ទំហំ​ជាង​ ១៣០០ម៉ែត្រការ៉េ​ ក្នុង​ទី​ក្រុង Los Angeles ។

ភីហ្សា​យក្ស​មួយ​នេះ​ប្រើ​ម្សៅ​ចំនួន ៦១៩២គីឡូក្រាម, ទឹកជ្រលក់ marinara ផ្អែម ២២៣៣គីឡូក្រាម, ឈីស​ជាង ៣៩៩១គីឡូក្រាម និង​ម្ទេស​ប្លោក ៦៣០ ៤៩៦ដុំ។ លើស​ពី​នេះ​​នំ​ដ៏​ធំ​ប៉ុន​អគារ​ត្រូវ​បាន​ដុត​ដោយ​រូបមន្ត​ពិសេស​ឈ្មោះ​ថា​ “The Big New Yorker”​ នៅ​មជ្ឈមណ្ឌល​សន្និបាត Los Angeles។

គោល​គំនិត​នៃ​ការ​ចង់​បំបែក​កំណត់​ត្រា​ភីហ្សា​ធំ​បំផុត​នេះ គឺ​ជា​ការ​សហការ​រវាង​ក្រុមហ៊ុន​ Pizza Hut ផ្ទាល់​ និង​ Youtuber ល្បី​ឈ្មោះ​មួយ​រូប​របស់​អាមេរិក​ Airrack (ឈ្មោះ​ពិត Eric Decker)។ ក្រោយ​សហការ​ផលិត​ភីហ្សា​ធំ​បំផុត​រួច​មក Youtuber រូប​នេះ​បាន​ទាញ​ចំណាប់​អារម្មណ៍​ អ្នក​និយម​លេង​ Youtube ឲ្យ​តាម​ដាន​រូប​គេ​ដល់​ជាង​ ១០លាន​នាក់។

ចំណែក​ឯ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Pizza Hut លោក​ David Graves បាន​ថ្លែង​ប្រាប់​សារព័ត៌មាន Reuters ថា​ភីហ្សា​ធំ​ធ្វើ​ឡើង​សម្រាប់​បំបែក​កំណត់​ត្រា​នេះ​នឹង​មិន​បោះចោល​ទេ ក្រោយ​ការ​វាស់វែង​ និង​ថត​ទុក​ជា​ឯកសារ​ជូន​ស្ថាប័ន World Guinness Records រួច​ ភីហ្សា​ដ៏​ធំ​ដែល​មាន​ចំនួន​ ៦មុឺន​ស្លាយ​ជាង​នេះ​នឹង​ត្រូវ​ឧបត្ថម្ភ​ទៅ​កាន់​ធនាគារ​អាហារ​តំបន់។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កំណត់​ត្រា​ភីហ្សា​ធំ​បំផុត​មុន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ចុងភៅ​ជនជាតិ​អ៊ីតាលី​ក្នុង​ឆ្នាំ ២០១២។ ភីហ្សា​នោះ​មាន​ឈ្មោះ​ថា​ Ottavia ដែល​មាន​ទំហំ​ ជាង​ ១ពាន់​ម៉ែត្រ​ការ៉េ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម