ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កាលពីថ្ងៃទី១០ ខែឧសភា កន្លងទៅ ទំព័រហ្វេសប៊ុកផ្លូវការ Baramey Production បានចេញសេចក្តីជូនដំណឹងពីការរំសាយក្រុម Polarix ដែលក្នុងនោះ នរិទ្ធ នៅបន្តជាសិល្បករប្រចាំផលិតកម្ម បារមី ខណៈដែល ជូវី បានព្រមព្រៀងបញ្ចប់កុងត្រាជាសិល្បករប្រចាំផលិតកម្ម ហើយបន្តផលិតបទចម្រៀងក្នុងនាមជាសិល្បករឯករាជ្យវិញម្តង។


មិនយូរប៉ុន្មាន កំលោះសង្ហាមានមន្តស្នេហ៍ ជូវី ក៏បានទម្លាក់ស្នាដៃបទចម្រៀងដំបូងក្នុងនាមសិល្បករឯករាជ្យ ចំណងជើងថា «តែម្ខាង» ច្រៀងរៀបរាប់ពីការស្រលាញ់គេតែម្ខាង។ សំនៀងដ៏ឈឺចាប់របស់ ជូវី ចាក់ចូលយ៉ាងជ្រៅក្នុងអារម្មណ៍ប្រិយមិត្តអ្នកស្តាប់ ឱ្យអន្លង់អន្លោចទៅតាមអត្ថន័យ និងភាពឈឺចាប់នៃចម្រៀង។

តាមការកត់សម្គាល់ ចម្រៀងដំបូងរបស់ ជូវី ក្នុងនាមសិល្បករឯករាជ្យ ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីយុវវ័យ ពិសេសអ្នកគាំទ្ររបស់លោក ទោះបីពេលនះលោកមិនមែនជាតារាចម្រៀងកុងត្រាដូចមុនក៏ដោយ។ ប៉ុន្តែ បទ «តែម្ខាង» មានចុចស្តាប់យ៉ាងច្រើនកុះករលើឆានែលយូធូប JUVIE ថែមទាំងទទួលបានពាក្យ Comment ល្អៗពីបណ្តាអ្នកគាំទ្រទៀតផង៕
ទស្សនាវីដេអូចម្រៀងបទ «តែម្ខាង» របស់ ជូវី ខាងក្រោមនេះ៖























Account
Security
Favourite Content