V សមាជិកក្រុមចម្រៀងបុរសល្បី BTS ត្រូវបានអ្នកគាំទ្រម្នាក់ចាប់បោចសក់ដោយសារតែរំភើបពេកពេលបានជួបរូបលោក។



កាលពីថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៣ កន្លងទៅ V បានទៅចូលរួមកម្មវិធីបើកហាងសាជាថ្មីរបស់ Celine នៅឯទីក្រុង Tokyo ប្រទេសជប៉ុន។ មែនទែន គ្រាន់តែដំណឹង V ជាភ្ញៀវកិត្ដិយសម្នាក់ក្នុងចំណោមអ្នកចូលរួមផ្សេងទៀតធ្វើឱ្យអ្នកគាំទ្ររបស់ក្រុមចម្រៀង BTS មករង់ចាំកកកុញនៅឯខាងក្រៅកន្លែងរៀបកម្មវិធីតែម្ដង។
បើតាមការបញ្ជាក់របស់អ្នកមានវត្ដមាននៅទីនោះបានឱ្យដឹងថា៖ អ្នកគាំទ្ររបស់ BTS និង V គឺបានមកច្រើនខ្លាំងបើទោះបីជាពួកគេមានឱកាសបានឃើញ V មិនដល់ ១០ វិនាទីក៏ដោយ។ V បានបង្ហាញខ្លួនក្នុងកម្មវិធីជាមួយឈុតសម្លៀកបំពាក់អាវខូវប៊យ និងខោពណ៌ខ្មៅដែលមើលទៅស្រស់សង្ហាខ្លាំង។ V ក៏បានក្លាយជាប្រធានបទគេយកមកពិភាក្សាពាសពេញបណ្ដាញសង្គម បើទោះជាលេចមុខនៅខាងក្រៅកម្មវិធីតែមួយភ្លែតក៏ដោយ។


រឿងហេតុដែលធ្វើឱ្យមហាជនហួសចិត្តនោះគឺ V ត្រូវបានអ្នកគាំទ្ររបស់ខ្លួនចាប់បោចសក់នៅពេលចេញពីកម្មវិធីត្រឡប់ផ្ទះវិញ។ ក្នុងចំណោមអ្នកគាំទ្រជាច្រើនមានអ្នកគាំទ្រម្នាក់នៅក្បែរឡានដែល V ត្រូវជិះត្រឡប់ទៅផ្ទះ គ្រាន់តែឃើញ V ដើរមកដល់ជិតភ្លាមអ្នកគាំទ្រម្នាក់នោះរំភើបចិត្តខ្លាំងរហូតឈោងដៃទៅប៉ះ V ប៉ុន្ដែដោយសារតែរញ៉េរញ៉ៃខ្លាំងពេកធ្វើឱ្យអ្នកគាំទ្រនោះជ្រុលទៅចាប់បោចសក់របស់ V ទៅវិញ។
ទង្វើបែបនេះ ត្រូវបានមហាជន និងអ្នកគាំទ្រផ្សេងទៀតបញ្ចេញមតិមិនពេញចិត្ត និងរិះគន់ខ្លាំងព្រោះវារំលោភលើសិទ្ធិឯកជនរបស់លោក។ បើទោះជាស្រឡាញ់ពេញចិត្តខ្លាំងប៉ុណ្ណា មិនគួរលូកទៅប៉ះពាល់ផ្នែកណាមួយនៃរាយកាយរបស់តារាឡើយវាជាទង្វើមិនសមរម្យមួយ និងអាចចាត់ទុកថាជាការបៀតបៀនអ្នកដទៃផងដែរ៕




























Account
Security
Favourite Content