អ្នកជំនាញច្នៃម៉ូត និងគ្រូបង្ហាត់ដើរម៉ូត អូលីវ៉ា គង់ ទទួលបានពានអ្នកច្នៃម៉ូតល្អឥតខ្ចោះ Excellent Designer Award ក្នុងកម្មវិធីដើរម៉ូតដ៏ធំមួយ ក្នុងប្រទេសម៉ាឡេស៊ី Asia Fashion Runway ២០២៣ ក្នុងចំណោម ១០ ប្រទេសដែលបានចូលរួម ។





ក្រោយបញ្ចប់បេសកកម្មលើទឹកដីអច្ឆរិយអង្គរក្នុងកម្មវិធី «រាត្រីចងចាំ» កំពូលអ្នកច្នៃម៉ូតកម្ពុជារូបនេះបានដឹកនាំអ្នកដើរម៉ូតប្រមាណ ២០ នាក់ ចាកចេញពីមាតុភូមិ ទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមការដើរបង្ហាញម៉ូតសម្លៀកបំពាក់នៅក្នុងកម្មវិធី Asia Fashion Runway 2023។ នៅលើឆាកអន្តរជាតិដ៏ធំមួយនេះ អូលីវ៉ា គង់ បាននាំ យកប្រេន KALKIN Cambodia Collection 2023 ដែលបង្ហាញពីវប្បធម៌ និងអរិយធម៌របស់ខ្មែរ ដោយមានការដាក់បញ្ចូលម៉ូតសក់អប្សរាអង្គរ ពីលើសម្លៀកបំពាក់ដែលមានការរចនាយ៉ាងល្អឥតខ្ចោះ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ ។

ក្រោយបញ្ចប់ការដើរបង្ហាញម៉ូត Collection KALKIN របស់លោកទទួលបានការកោតសរសើរពីសំណាក់ភ្ញៀវ និងអ្នកចូលរួមជនជាតិបរទេសជាច្រើន។ រូបលោកផ្ទាល់ក៏បានបង្ហាញក្តីរំភើបចំពោះជោគជ័យដែលរូបលោកបាននាំយកនូវសិល្បៈវប្បធម៌ អរិយធម៌ខ្មែរមកកាន់ឆាកអន្តរជាតិ ដែលធ្វើឱ្យពិភពលោកស្ញប់ស្ញែងសិល្បៈវប្បធម៌ខ្មែរជាខ្លាំង។ គួរឱ្យដឹងដែរថា នៅក្នុងឆ្នាំ ២០២៣ កំពូលអ្នកច្នៃម៉ូត អូលីវ៉ា គង់ បានឈ្នះពានរង្វាន់ធំៗជាបន្តបន្ទាប់ដូចជា៖
- Best International Designer Award នៅប្រទេសវៀតណាម ក្នុងកម្មវិធី VIETNAM INTERNATIONAL JUNIOR FASHION WEEK
- Top Fashion Designer Award ពីប្រទេសអ៊ីតាលី នៅក្នុងកម្មវិធី Milan Fashion Week
- ពានរង្វាន់ចុងក្រោយគឺ Excellence Designer Award ពីប្រទេសម៉ាឡេស៊ី























Account
Security
Favourite Content