ព្រឹត្តិការណ៍ដើរម៉ូដដ៏ធំប្រចាំឆ្នាំរបស់អ្នកច្នៃម៉ូដ និងគ្រូបង្រៀនដើរម៉ូដ ម៉ែន សីហា ហៅ អូលីវ៉ា គង់ ត្រូវបានប្រារព្ធឡើងយ៉ាងជោគជ័យបំផុតកាលពីល្ងាចថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៣ នៅសណ្ឋាគារ SUN & MOON, Riverside Hotel ក្រោមវត្តមានចូលរួមពីសិល្បករ-សិល្បការិនី និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។






អ្នកច្នៃម៉ូដដ៏ល្បី អូលីវ៉ា គង់ បានលើកឡើងថា ឈុតសម្លៀកបំពាក់ដែលបានដើរបង្ហាញសរុបទាំងអស់ជិត ១០០ ឈុត រាប់ទាំងឈុតដើរបង្ហាញម៉ូដផលិតផល HK7 ផងដែរ។ ក្នុងនោះ លោកបានធ្វើការច្នៃឈុតបែបបុរាណលាយសម័យទំនើប ដែលមើលទៅមិនបុរាណ និងមិនសម័យពេកនោះទេ ពិសេសគឺរំលេចគំនូរសិល្បករ-សិល្បការនី តារាជើងចាស់ល្បីៗដែលជានិមិត្តរូបក្នុងចិត្តលោកលើសម្លៀកបំពាក់ច្នៃឡើងថ្មីទាំងនោះ ដែលនេះមើលទៅពិតជាប្លែកអស្ចារ្យមិនធ្លាប់មានពីមុនមកនោះឡើយ ហើយក៏មានឈុតរំលេចអតីតអង្គក្សត្រខ្មែរ ក្នុងសម័យអាណាចក្រអង្គរដ៏រុងរឿងជាច្រើនអង្គថែមទៀតផង។





មិនទាន់អស់នៅឡើយទេ លើកនេះអ្នកច្នៃម៉ូដ អូលីវ៉ា ធ្វើឱ្យអ្នកចូលរួមចំហមាត់គ្រប់គ្នា ពេលឃើញឈុតទេពអប្សររំដួលបរមវិស្ណុលោក ច្នៃឡើងពីរស្បែកគោ (ដកស្រង់ពីល្ខោនស្រមោលស្បែកធំ) ដើរបង្ហាញដោយតារាចម្រៀង នីគីនីគី ដោយសារឈុតនេះប្រណីតខ្លាំង ហើយពិតជាប្លែកមិនធ្លាប់មានពីមុនមកនោះឡើយ ដែលជ្រើសរើសយកស្បែកគោមកច្នៃ និងរំលេចដោយភ្លើងភ្លឺចែងចាំង។





អ្នកច្នៃម៉ូដល្បីល្បាញរូបនេះលើកឡើងថា ខ្ទង់ចំណាយសម្រាប់កម្មវិធី KALKIN Spring/Summer Collection 2023 The Royalty នេះ គឺច្រើនមែនទែន ប៉ុន្តែលោកសុំមិនបញ្ជាក់តួលេខឡើយ។ យ៉ាងណាមិញ លោកមានគម្រោងនាំយកសម្លៀកបំពាក់ដែលបានដើរបង្ហាញនេះទៅបង្ហាញម៉ូដនៅប្រទេសអ៊ីតាលី នៅប៉ុន្មានខែខាងមុខទៀតផងដែរ តែលោកមានលទ្ធភាពយកចេញទៅត្រឹម ១៦ ឈុតប៉ុណ្ណោះ តែប្រសិនបើមានអ្នកសហការឧបត្ថម្ភលោកអាចនឹងយកចេញទៅច្រើនជាងនេះ គ្រប់យ៉ាងអាស្រ័យលើភាពជាក់ស្តែង៕























Account
Security
Favourite Content