លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ នឹងអមដំណើរលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងបេសសកម្មទៅកាន់ប្រទេសបារាំង ក្រោមព្រះរាជវត្តមានសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី។

ក្នុងដំណើរបេសកកម្ម ទៅកាន់ប្រទេសបារាំងរយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ គឺដើម្បីដឹកនាំប្រតិភូ និងសិល្បករកម្ពុជា ២២រូប ទៅសម្ដែងនៅប្រទេសបារាំង ក្នុងកម្មវិធី «Le Ballet royal du Cambodge» នៅទីក្រុងប៉ារីស ខេត្ត Bordeaux និងខេត្ត Metz បន្ទាប់ពីរបាំព្រះរាជទ្រព្យ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិមួយនេះ ត្រូវអាក់ខានសម្ដែងនៅប្រទេសបារាំងជាច្រើនឆ្នាំ ក្រោយការយាងចូលទិវង្គតរបស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។
ក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងនាំយកវប្បធម៌កម្ពុជា ទៅសម្ដែងបង្ហាញ និងផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ពិសេសដើម្បីជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគមន៍អន្តរជាតិ និងកម្ពុជាក្នុងន័យទាក់ទាញភ្ញៀវទេសចរអឺរ៉ុបមកកម្ពុជា តាមរយៈស្បានសិល្បៈវប្បធម៌។
ក្រោមការដឹកនាំសមាគមសិល្បករខ្មែរជិត ១ ឆ្នាំ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានខិតខំប្រឹងប្រែងឲ្យសិល្បករខ្មែរមានភាពរីកចម្រើន និងមានសាមគ្គីភាពគ្នាបានយ៉ាងល្អ។ ក្នុងនោះក៏ជួយរកការងារ និងលើកតម្កើងស្នាដៃ អាជីព និងជំរុញការផ្សព្វផ្សាយសិល្បៈ វប្បធម៌ខ្មែរ កាន់តែល្បីល្បាញសុះសាយ ព្រមទាំងជាផ្នែកមួយនៃការជួយលើកស្ទួយវិស័យទេសចរណ៍ជាតិទៅកាន់ឆាកអន្តរជាតិ៕

























Account
Security
Favourite Content