ចេញមុខនិយាយជាលើកដំបូង Nychaa ឆ្លើយតបបែបនេះ ក្រោយបែកបាក់ស្នេហា ៧ឆ្នាំជាមួយ Tono

ក្រោយផ្ទុះរឿងរ៉ាវស្នេហាត្រីកោណរវាង Nychaa, Tono និងជំនួយការស្រី Mind Patcharabut  ថ្ងៃទី ២៩ ខែមេសានេះ Nychaa ​ប្រាប់ជាសាធារណៈថា ខ្លួនមិនចង់រំឭកដល់រឿងកន្លងមកទេ សុំត្រឹមប្រើប្រាស់ជីវិតរីករាយជាមួយនឹងបច្ចុប្បន្ន។

ក្នុងឱកាសចូលរួមសម្ពោធខ្សែភាពយន្តហូលីវូដរឿង THUNDERBOLTS ឯផ្សារទំនើប Central World ក្រុងបាងកក តារាស្រីវ័យ ២៩ឆ្នាំ បានយល់ព្រមទទួលការសម្ភាសន៍ជាលើកដំបូង បន្ទាប់ពីបញ្ហាចម្រូងចម្រាសខាងលើនេះបានកើតឡើងតាំងតែពីពាក់កណ្ដាលខែមេសា មកម៉្លេះ។

ជាក់ស្ដែង Nychaa បានឱ្យដឹងថា ខ្លួនអាចធ្វើចិត្តបានហើយ និងសុំមិននិយាយទាក់ទងនឹងបញ្ហាក​ន្លងមកនោះទេ ដោយបានរៀបរាប់បន្ថែមថា៖ “ខ្ញុំសុខសប្បាយធម្មតា អត់មានកើតអីទេ។ ចំពោះខមមិនផ្សេងៗ ខ្ញុំបានឃើញខ្លះ អត់ខ្លះ ព្រោះកន្លងមកខ្ញុំជាប់ធ្វើការ មិនសូវបានមកបើកមើលប៉ុន្មានទេ។ ខ្ញុំពិតជាចង់អរគុណមែនទែន”។

អតីតតួឯកស្រីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣រូបនេះ បានឱ្យដឹងទៀតថា ដោយសារតែនាងខ្លួនឯងទើបអាចធ្វើឱ្យខ្លួនរឹងមាំ និងមានក្ដីសុខបាន ជាពិសេសគឺមានមនុស្សល្អៗនៅជុំវិញខ្លួន ដែលតែងតែផ្ដល់កម្លាំងចិត្តជាប្រចាំ។

តារាសម្ដែងរូបនេះ បានប្រាប់ច្បាស់ៗថា៖ “កាត់ចិត្តបានហើយ ពេលនោះកំពុងតែមានក្ដីសុខជាមួយជីវិត គ្រប់យ៉ាងគឺដូចដើម ធ្វើការ ញ៉ាំរបស់ឆ្ងាញ់ៗ ដើរលេងជាមួយមិត្តភក្ដិ រីករាយជាមួយនឹងជីវិតនៅលីវ នៅជាមួយខ្លួនឯង។ អរគុណអ្នកគ្រប់គ្នាដែលតែងតែបារម្ភ”។

បន្ថែមពីនេះ Nychaa ក៏បានផ្ដាំទៅអ្នកគាំទ្រមិនឱ្យកង្វល់ពីខ្លួនបន្តទៀតទេ។ យ៉ាងណាមិញ ចាប់តាំងពីរឿងអាស្រូវបានបែកធ្លាយ មកទល់ពេលនេះ អតីតគូស្នេហ៍របស់តារាស្រី គឺ Tono នៅមិនទាន់ចេញមុខមកបកស្រាយដោយផ្ទាល់នៅឡើយទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New



Leave a Reply

Your email address will not be published.Required fields are marked *