ថ្មីៗនេះមេធាវី Boo Ji Seok នៃក្រុមហ៊ុនមេធាវី Buyou តំណាងឱ្យភាគីគ្រួសារតារាស្រី Kim Sae Ron កំពុងត្រូវបានគេរាយការណ៍ទៅកាន់គណៈកម្មាការប្រឆាំងនឹងអំពើពុករលួយ និងសិទ្ធិស៊ីវិលរបស់ប្រទេសកូរ៉េខាងត្បូង។

នៅថ្ងៃទី២៩ ខែមេសា មេធាវី Boo ត្រូវបានដើមបណ្ដឹងដាក់ពាក្យប្ដឹងប្រឆាំងនឹងលោកដោយអះអាងថាលោកមានកំហុសដ៏ធ្ងន់ធ្ងរទាក់ទងនឹងករណីផ្លូវច្បាប់ដែលកំពុងដំណើរការពាក់ព័ន្ធនឹងក្រុមគ្រួសាររបស់ Kim Sae Ron។ កន្លងមកភ្នាក់ងាររបស់តារាប្រុស Kim Soo Hyun បានដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌប្រឆាំងទៅនឹងក្រុមគ្រួសាររបស់តារាស្រី Kim Sae Ron និងម្ចាស់គណនីយូធូបម្នាក់ដែលអះអាងថាជាម្ដាយមីងរបស់តារាស្រីរូបនេះពីបទរំលោភច្បាប់ស្ដីពីករណីពិសេសទាក់ទងនឹងបទឧក្រិដ្ឋនៃឧក្រិដ្ឋកម្មផ្លូវភេទ ជាពិសេសទាក់ទងទៅនឹងការចែកចាយរូបភាព និងវីដេអូនៃជីវិតឯកជនភាពរបស់លោក។


យោងទៅតាមសារព័ត៌មានកូរ៉េខាងត្បូង Allkpopz បានបង្ហាញថាពេលនេះដើមបណ្ដឹងបានចោទប្រកាន់មេធាវី Boo Ji Seok ថាមានជាប់ពាក់ព័ន្ធច្រើនក្នុងរឿងក្ដីមួយនេះដោយអះអាងថាលោកញុះញង់ឱ្យមានការចែកចាយរូបភាពឯកជនដោយខុសច្បាប់ តាមរយៈការណែនាំផ្លូវច្បាប់ខុស ឬអាចហៅបានថាជាអ្នកសមគំនិតក្នុងរឿងនេះដោយផ្ទាល់។ ដើមបណ្ដឹងបានបញ្ជាក់បន្ថែមទៀតថាក្នុងនាមជាអ្នកតំណាងផ្លូវច្បាប់នៃគ្រួសារ Kim Sae Ron មេធាវី Boo Ji Seok បានធ្វើការលើសពីការផ្ដល់ដំបូន្មានផ្នែកផ្លូវច្បាប់។ លោកបានផ្សព្វផ្សាយយ៉ាងសកម្មនូវការអះអាងរបស់ភាគីតារាស្រីរូបនេះ និងប្រើប្រាស់ជាមេធាវីដើម្បីបង្ហាញព័ត៌មានមិនពិតឱ្យមើលទៅហាក់ដូចជាព័ត៌មានពិត។ ការបំពានលើផ្លូវច្បាប់យ៉ាងនេះគួរតែត្រូវបានដោះស្រាយឱ្យបានម៉ត់ចត់នៅចំពោះមុខច្បាប់។ មិនត្រឹមប៉ុណ្ណេះ តាមរយៈសន្នសីទសារព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយផ្សេងៗទៀត មេធាវី Boo Ji Seok ក៏បានលើកឡើងជាសាធារណៈនូវការញុះញង់ដោយបំពានផ្លូវភេទដែលបណ្ដាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងកេរ្ដិ៍ឈ្មោះរបស់តារាសម្ដែងប្រុស Kim Soo Hyun ទាំងក្នុង និងក្រៅប្រទេស។ លើសពីនេះ រឿងក្ដីមួយនេះក៏បានធ្វើឱ្យមានខូចខាតមួយផ្នែកធំលើផ្នែកហរិញ្ញវត្ថុរួមទាំងការគម្រាមកំហែងនៃបណ្ដឹង និងបង្កភាពយឺតយ៉ាវសក្ដានុពលនៃគម្រោងនាពេលខាងមុខថែមទៀតផង។

គួររំឭកផងដែរថាភាពចម្រូងចម្រាសនេះបានចាប់ផ្ដើមកើតចេញពីភាគីរបស់គ្រួសារតារាស្រី Kim Sae Ron ដែលបានចោទប្រកាន់ថា Kim Soo Hyun មានទំនាក់ទំនងស្នេហាជាមួយនាងនៅពេលនាងនៅជាអនីតិជននៅឡើយ។ មិនត្រឹមប៉ុណ្ណេះ ដើម្បីគាំទ្រទៅដល់ការអះអាងរបស់ពួកគេ ក្រុមគ្រួសារនាងក៏បានបញ្ចេញនូវសារសន្ទនាកន្លងមករបស់អ្នកទាំងពីរដោយនេះគឺការបំពានសិទ្ធិបុគ្គល និងជីវិតឯកជនទាំងស្រុង៕
























































Account
Security
Favourite Content