នី មុនីនាថ អំពាវនាវឱ្យមហាជនចូលរួមបរិច្ចាគឈាមក្នុងព្រឹត្តិការណ៍ «ឈាម​ខ្មែរ​តែ​មួយ» ឱ្យបានច្រើនកុះករ

តារា​សម្ដែង នី មុនីនាថ អំពាវនាវ​សុំ​ឱ្យ​មហាជន​ចូល​រួម​បរិច្ចាគ​ឈាម​ឱ្យ​បាន​ច្រើន​កុះករនៅ​ក្នុង​ព្រឹត្តិការណ៍ «ឈាម​ខ្មែរ​តែ​មួយ» ដែល​រៀប​ចំ​ឡើង​នា ២ ថ្ងៃ​ខាង​មុខ​ទៀត​នេះ ខណៈ​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​ទើប​តែ​ទទួល​បាន​ចំនួន ៦០ នាក់​ប៉ុណ្ណោះ។

ចាប់​តាំង​ពី​ថ្ងៃ​ប្រកាស​បើក​កម្មវិធី​មក​ទល់​ពេល​នេះ​ចំនួន​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួម​បរិច្ចាគ​ឈាម​នៅ​ក្នុង​ព្រឹត្តិការណ៍ «ឈាម​ខ្មែរ​តែ​មួយ» ទើប​ទទួល​បាន ៦០ នាក់​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​តារា​សម្ដែង នី មុនីនាថ អ្នក​គ្រប់គ្រង​មូលនិធិ​ឈាម នី មុនីនាថ និង​ជា​អ្នក​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ផ្ទាល់។

តាម​រយៈ​ចំនួន​ជាក់​ស្ដែង​នៃ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួម​បរិច្ចាគ​ឈាម​នា​លើក​នេះ តារា​សម្ដែង​ស្រី​សម្បុរ​ស្រអែម​ស្រស់​រូប​នេះ​បាន​បង្ហាញ​ក្ដី​បារម្ភ​ក៏​ដូច​ជា​បាន​អំពាវនាវ​សុំ​ឱ្យ​មហាជន​ចូលរួមឱ្យបានច្រើនកុះករ​នៅ​ក្នុង​ព្រឹត្តិការណ៍ដែល​រៀប​ចំឡើង​ក្នុង​គោល​បំណង​ស្វែង​រក​ឈាម​ទុក​សម្រាប់​តម្រូវ​ការ​ចាំ​បាច់​របស់​អ្នក​ជំងឺនៅតាមមន្ទីពេទ្យ។

កញ្ញា នី មុនីនាថ បាន​បញ្ជាក់​នៅ​ក្នុង​ការ​សម្ភាស​អនឡាញ​ជាមួយ AMS យ៉ាង​ដូច្នេះ​ថា ៖ «រាល់​កញ្ចប់​ឈាម​ដែល​ទទួល​បាន​នា​លើក​នេះមូលនិធិ​នឹងផ្ដល់​ជូន​ទៅ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ទាំង​អស់​ដោយ​ពុំ​មាន​បែងចែក​ទុក ២០% នៅ​ក្នុង​មូលនិធិ​ដូច​ពេល​កន្លង​នោះ​ទេ»។

សម្រាប់​ការ​ចូល​រួម​បរិច្ចាគ​ឈាម​គឺ​ពុំ​មាន​អស់​ប្រាក់ ឬ​ថ្លៃ​សេវា​អ្វី​នោះ​ទេ។ ក្នុង​ថ្ងៃ​នោះ​ក៏​មាន​ការ​ប្រទាន​ឱវាទ​ពី​សំណាក់​ព្រះ​មុនី​ចរិយា​វង្ស ហ៊ុន ខេមរា ទៅ​កាន់​បណ្ដា​អ្នក​ចូល​រួម​ផង​ដែរ។ គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​បរិច្ចាគ​ឈាម​ខ្មែរ​តែ​១ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី ២៦ ខែ តុលា ឆ្នាំ ២០២៥ ចាប់​ពី​ម៉ោង ៨ ព្រឹក រហូត​ដល់​ម៉ោង ៤ រសៀល នៅ​ទីតាំង​សាលា​ចុងអ៊ីង សាខា​អ៊ីអន​២៕

រូបភាព ៖ Ny Monyneath



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ



Leave a Reply

Your email address will not be published.Required fields are marked *