នៅរសៀលម៉ោង២ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៣ នេះ មានករណីអគ្គិភ័យមួយបានឆាបឆេះឡើងនៅភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តែករណីនេះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ទាន់ពេលវេលា។





រូបភាព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ
ផ្ទះមួយខ្នងដែលបានឆាបឆេះនោះត្រូវគេដឹងថា ជាផ្ទះរបស់ផ្ទះតារាចម្រៀងជើងចាស់ លោក ណូយ វ៉ាន់ណេត បណ្តាលឱ្យខូតខាតសសម្ភារៈមួយចំនួន។ តារាចម្រៀងជើងចាស់រូបនេះ បានប្រាប់ឱ្យស្ថាប័នព័ត៌មានក្នុងស្រុកដឹងថា ផ្ទះដែលឆេះនោះ គឺជាផ្ទះផ្ទាល់ខ្លួនរបស់លោក ហើយមូលហេតុនៃការឆេះនេះ គឺបណ្តាលមកពីឆ្លងចរន្ដអគ្គិសនី ទើបបង្កការឆាបឆេះរបស់របរនៅក្នុងផ្ទះអស់មួយចំនួន។ ប៉ុន្តែសំណាងល្អបានសមត្ថកិច្ចចុះជួយអន្តរាគមន៍ទាន់ពេល។
យ៉ាងណាមិញ ពេលនេះលោកនៅមិនទាន់អាចសរុបសម្ភារៈដែលខូតខាតដោយសារភ្លើងឆេះនោះបានឡើយ ដោយសារខ្លួនលោកកំពុងជាប់បំពេញការងារនៅតាមខេត្ត៕


























Account
Security
Favourite Content