គូស្នេហ៍អ្នកផលិតមាតិកា ២ រូប គឺ Linda Vee និង Naro ដែលតែងតែត្រូវបានអ្នកគាំទ្រសួរ ពីមង្គលការពេលណា ចាប់ពីឥឡូវទៅនឹងលែងមានអ្នកសួរហើយ ក្រោយខាងប្រុសគឺ Naro បានលុតជង្គង់សុំ Linda Vee រៀបការយ៉ាងភ្ញាក់ផ្អើល ដោយមានចាស់ទុំ និងមិត្តភ័ក្ដិដឹងឮ។


Influencer កញ្ញា Linda Vee ត្រូវបានបុរសជាគូស្នេហ៍ Naro សុំរៀបការបានសម្រេច បន្ទាប់ពីគូ ស្រីនា និង វិសាល ដែលជាមិត្តភ័ក្ដិទាំងគូ រៀបការនៅឆ្នាំនេះយ៉ាងកក្រើក។ Naro ធ្លាប់ចាប់បានបាច់ផ្កា ២ ដងយកមកឲ្យគូស្នេហ៍ លីនដា ដោយកាលពីឆ្នាំ ២០២២ ម្ដង និងថ្ងៃមង្គលការតារាសម្ដែង ដួង ម៉ានិច និងស្វាមី កាលពីខែមេសា ឆ្នាំនេះ Nora ក៏ចាប់បានបាច់ផ្ដាម្ដងទៀត។
ហ្វេនៗដែលស្រឡាញ់ និងគាំទ្រអ្នកផលិតមាតិកាទាំង ២ តែងទន្ទឹងរង់ចាំថ្ងៃពិសេសគូនេះជាយូរមកហើយ។ គូស្នេហ៍ដែលគ្រប់គ្នាគិតថាសមគ្នាខ្លាំង ហើយតែងតែតាមដានពីរាល់សកម្មភាពគូស្នេហ៍វ័យក្មេង អាចនឹងត្រូវចូលរោងការឆ្នាំក្រោយ ដើម្បីបញ្ចប់ភាពនៅលីវ។
បើទោះជាគូស្នេហ៍ទាំង ២ នាក់មិនសូវបង្ហាញពីសកម្មភាពគូច្រើនលើបណ្ដាញសង្គម តែខាងប្រុស ចេញសកម្មភាពសុំរៀបការតែម្ដង៕





រូបភាព៖ FB Heng Visal-SreyNearand Linda Vee




















































Account
Security
Favourite Content