ចលាចលក្នុងឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូង ក្រោយផ្ទុះព័ត៌មានច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតី Yoon Seok-yeol

ក្រោយប្រធានាធិបតី Yoon Seok-yeol ប្រកាស​ប្រើច្បាប់អាជ្ញាសឹកភ្លាមៗពេក អ្នករៀបចំកម្មវិធីនានាបានសម្រេចចិត្តលុបចោលគម្រោង និងរង់ចាំកំណត់ថ្ងៃកម្មវិធីឡើងវិញសាជាថ្មី ក្រោមហេតុផលសុវត្ថិភាព។

កាលពីម៉ោង ១០ និង ២០នាទី នៅរាត្រីថ្ងៃទី៣ ខែធ្នូ​ ម៉ោងនៅក្នុងប្រទេសកូរ៉េខាងត្បូង លោកប្រធានាធិបតី Yoon Seok-yeol បានប្រកាសប្រើប្រាស់ច្បាប់អាជ្ញាសឹកក្នុងគ្រាអាសន្ន ដែលនាំស្ថានភាពនៅក្នុងប្រទេសមានភាពវឹកវរ រហូតនាំឱ្យមានប្រជាជនខ្លះចេញមកតវ៉ាទាំងកណ្ដាលអាធ្រាត្រ។ ក៏ប៉ុន្តែច្បាប់អាជ្ញាសឹកនេះមានអំណាចត្រឹមតែជាង ៣ម៉ោងតែប៉ុណ្ណោះ ព្រោះភ្លាមៗនោះសមាជិកសភាពកូរ៉េខាងត្បូងចំនួន ១៩០នាក់ បានបោះឆ្នោតប្រឆាំង និងចាត់ទុកថា ជារឿងខុសឆ្គង និងប្រាសចាកពីរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូង។

ត្បិតឧស្សាហកម្មកម្សាន្តមិនទទួលរងផលប៉ះពាក់ដោយផ្ទាល់ពីហេតុការណ៍ខាងលើក៏ពិតក្ដី តែសកម្មភាពជាច្រើននៅក្នុងវិស័យនេះត្រូវបានអាក់ខាន ដោយសារតែស្ថានភាពវឹកវរនៅក្នុងប្រទេសជាដើមហេតុចម្បង ដែលអាចនាំឱ្យប៉ះពាល់ដល់បញ្ហាសុវត្ថិភាពរបស់ក្រុមការងារ និងសិល្បករដែលត្រូវបំពេញតួនាទីរបស់ខ្លួន។

បើយោងតាមសារព័ត៌មាន Naver នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី៤ នេះ កិច្ចសម្ភាសតារាសម្ដែងពីរឿងភាគ The Trunk រួមមាន Seo Hyun-jin, Gong Yoo និង Jung Yoon-ha បានសម្រេចលុបចោលបណ្ដោះអាសន្ន និងគ្រោងរៀបចំឡើងវិញម្ដងទៀតនៅពេលដែកស្ថានការណ៍ប្រសើរជាងនេះ។

មិនខុសគ្នានោះទេ កម្មវិធី Christmas pop-up របស់ម៉ាកទឹកអប់ Jo Malone London ដែលបានបានអញ្ជើញតួសម្ដែង Kim Soo-hyun, Sieun, Sieun សមាជិក STAYC និង Yeoreum សមាជិក WJSN ឱ្យមកចូលរួមរួចទៅហើយនេះ ក៏មិនអាចបន្តកម្មវិធីរបស់ខ្លួនបាននោះដែរ។ ម្ចាស់កម្មវិធីបានចេញសេចក្ដីប្រកាសថា៖​ “កម្មវិធីដែលគ្រោងនឹងធ្វើសម្រាប់ថ្ងៃនេះត្រូវបានលុបចោល ដោយសារតែបញ្ហាអាសន្ននៅក្នុងប្រទេស”។  

ជាមួយគ្នានេះដែរ ពិធីបើកសម្ពោធហាងគ្រឿងអលង្ការប្រណីតពីយីហោ Dinh Van គ្រោងនឹងធ្វើឡើងនៅម៉ោង ៩ ព្រឹកក្នុងថ្ងៃនោះ ជាមួយនឹងវត្តមានរបស់សិល្បករ Jung Eun-chae, Nam Yoon-soo, និង Kim Jae-young ក៏បានលុបចោលគម្រោងខាងលើផងដែរ ក្រោមហេតុផលតែមួយ។

ទន្ទឹមគ្នានេះ សកម្មភាពផ្សេងៗទៀតនៅក្នុងវិស័យកម្សាន្តក៏មានវាសនាមិនខុសគ្នាដែរ ដោយអ្នកគ្រប់គ្រងបានសម្រេចផ្អាកកិច្ចការរបស់ខ្លួនជាមុនសិន ដោយមិនទាន់មកថ្ងៃកំណត់ច្បាស់លាស់ជាថ្មីណាមួយដែលបានលេចឮនៅឡើយទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​



Leave a Reply

Your email address will not be published.Required fields are marked *